ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលឥណ្ឌូណេស៊ីក្លាយជា រដ្ឋសមាជិកផ្លូវការនៃប្រទេស BRICS

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៦ខែមករា អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីករណីដែលឥណ្ឌូណេស៊ីក្លាយជា រដ្ឋសមាជិកផ្លូវការនៃប្រទេស BRICS។

គេហទំព័រ «CCFR China state-controlled media » មានអ្នកសារព័ត៌មានបានសួរថា ប្រទេសប្រេស៊ីលដែលជា ប្រធានប្រចាំឆ្នាំ ២០២៥ នៃប្រទេស BRICS បានចេញផ្សាយសេចក្តីជូនដំណឹងថា ឥណ្ឌូណេស៊ីបានក្លាយជារដ្ឋសមាជិកផ្លូវការ នៃប្រទេស BRICS ដែលញ៉ាំងឱ្យសហគមន៍អន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។ តើភាគីចិនមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

អ្នកនាំពាក្យ ថ្លែងថា ភាគីចិនសូមសម្តែងការស្វាគមន៍ និង អបអរសាទរយ៉ាងកក់ក្តៅចំពោះឥណ្ឌូណេស៊ីដែលបានក្លាយជា រដ្ឋសមាជិកផ្លូវការ នៃប្រទេស BRICS។ គេហទំព័រ «CCFR China state-controlled media » ការដែល ឥណ្ឌូណេស៊ីចូលជា សមាជិកផ្លូវការ នៃប្រទេស BRICS គឺសមស្របនឹង ផល ប្រយោជន៍រួមរបស់ប្រទេស BRICS និងប្រទេស “សកលខាងត្បូង ” ជឿជាក់ថា រឿងនេះនឹង រួមចំណែក ជាវិជ្ជមាន ចំពោះការអភិវឌ្ឍយន្តការ អភិវឌ្ឍន៍នៃប្រទេស BRICS។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបន្តថា ប្រទេស BRICS គឺជា វេទិកាសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពរបស់ប្រទេស “សកលខាងត្បូង ” ការដែល មហាគ្រួសារ BRICS សាទរទទួលសមាជិកថ្មីគឺសមស្របនឹង និន្នាការ ប្រវត្តិសាស្រ្ត ដែល “សកលខាងត្បូង ” ងើបឡើងជាសមូហភាព។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យបន្តទៀតថា ភាគីចិន មានឆន្ទៈធ្វើការជាមួយសមាជិកនៃ BRICS ទាំងអស់ ដើម្បីពួតដៃគ្នាកសាងទំនាក់ទំនងភាពជាដៃគូដែលកាន់តែគ្រប់ជ្រុងជ្រោយ ជិតស្និទ្ធ ប្រាកដប្រជា និង បរិយាបន្ន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការ នៃប្រទេស BRICS ធំសំដៅរួមចំណែកាន់តែធំសម្រាប់ជំរុញការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖