ព័ត៌មានទាន់ហេតុការណ៍៖

នាំគ្នាទៅទិញថ្នាំញៀននៅមុខពេទ្យលោកសង្ឃមកចែកគ្នាជក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈពួកគេបាននាំគ្នាទៅទិញថ្នាំញៀននៅម្តុំមុខមន្ទីរពេទ្យលោកសង្ឃ យកមកចែកគ្នាជក់អស់កន្លះកញ្ចប់ កាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២៧១ ក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទី១ មានឈ្មោះ សុខ សាវ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមុខពេទ្យលោកសង្ឃ និងមានស្រុកកំណើតភូមិ២ ឃុំព្រះសៃខ ស្រុកពាមរ ខេត្តព្រៃវែង ទី២ ឈ្មោះ ផុន ចន្រា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ ឃុំព្រះសៃខ ស្រុកពាមរ ខេត្តព្រៃវែង ។

សមត្ថកិច្ចបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងអន្តរាគមន៍របស់ស្នងការរាជធានីបានល្បាតនៅចំណុចខាងលើ ក៏ប្រទះឃើញពួកគេបានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីគីនិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1FN 1290 ជិះចេញពីតំបន់មុខពេទ្យលោកសង្ឃ មានកាសង្ស័យ ក៍ឃាត់ឆែកឆេរបានរកឃើញថ្នាំញៀន១កញ្ចប់ នៅជាប់ខ្លួនទើបសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យថា ពួកគេបាននាំគ្នាជិះម៉ូតូចូលមកទិញថ្នាំញៀននៅចំណុចខាងលើ១កញ្ចប់តូចហើយបានចែកគ្នាជក់អស់ពាក់កណ្តាលរួចទុកក្នុងហោប៉ៅលុះពេលជិះចេញមកដល់ផ្លូវ២៧១ ក៏ជួបនឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ តុង សីហា

 

aes (3) aes (2) aes (1) aes aes (4)


ចែករំលែក៖