ព័ត៌មានទាន់ហេតុការណ៍៖

ចោរលួចទូរស័ព្ទទៅបាត់ ពេលទូរស័ព្ទចូល លួងលោមថា បើយកមកឲ្យវិញឲ្យរួមរ័កម្តង

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានលួច ទូរស័ព្ទអាយហ្វូនមួយគ្រឿងបានហើយ តែពេលម្ចាស់ទូរស័ព្ទចូលបាននិយាយ លួង លោមឲ្យជននោះយកទូរស័ព្ទមកឲ្យវិញដោយសន្យា ថាឲ្យដេកជាមួយម្តង ប៉ុន្តែទីបំផុតពេលមកដល់ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចកាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ នៅបន្ទប់ជួល តាមផ្លូវលេខ១៩៩០ ក្នុងក្រុម១០ ភូមិភ្នំ ពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ តេង សុខទី អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

ចំណែកដើមបណ្តឹងឈ្មោះ យ.ស.ណ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរអ្នកបម្រើការ ងារក្នុងហាង មួយកន្លែង ស្នាក់នៅបន្ទប់ ជួលលេខ០៦ ផ្លូវលេខ១៩៩០ ក្នុងក្រុម ១០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ មានស្រុក កំណើតនៅភូមិវាល ស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង ។

តាមសម្តីស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅយប់មុនកើតហេតុនាងចេញពី ធ្វើការមកវិញបានចូលសម្រាកក្នុងបន្ទប់ ជួលដោយបានទុកទូរស័ព្ទមួយគ្រឿង ម៉ាកអាហ្វូន៥អេស ពណ៌ខ្មៅដើម្បីបញ្ជូល ថ្មនៅចុងជើង ។ លុះពេលនាងដឹងខ្លួនឡើង វិញនៅម៉ោង២រំលងអធ្រាត្រ ស្រាប់តែ បាត់ទូរស័ព្ទមិនដឹងចោរលួចតាំងពីពេលណា ។ ពេលនោះនាងបានយកទូរស័ព្ទ បងប្អូនទូរស័ព្ទទៅលេខទូរស័ព្ទរបស់នាងដែលចោរលួចស្រាប់តែមានបុរសម្នាក់លើក និយាយ ។ ពេលឮដូច្នេះនាងបានលួង លោមបុរសនោះឲ្យយកទូរស័ព្ទមកឲ្យនាងវិញដោយសន្យាថា ព្រមឲ្យដេកជាមួយ មួយយប់ហើយមកដេកក្នុងបន្ទប់របស់ នាងតែម្តង។

ស្ត្រីដដែលបានប្រាប់ទៀតថា មួយ សន្ទុះក្រោយមកស្រាប់តែជនសង្ស័យមកដល់ ហើយពេលនោះនាងបានទៅជួប នៅផ្លូវចូលបន្ទប់ដោយមានគ្នា៣នាក់ទៅជា មួយផង។ ផ្ទុយទៅវិញបែរជាជនសង្ស័យ បានប្រាប់ថា មានគេយកទូរស័ព្ទនេះទៅ បញ្ចាំចំនួន២០ម៉ឺនរៀលហើយបើចង់លោះវិញយកលុយ២០ម៉ឺនរៀលមកទើប ឲ្យវិញ ។ ពេលនោះនាងបានប្រាប់ថា មាន លុយតែ៦ម៉ឺនរៀលទេជំពាក់សិនជនសង្ស័យក៏ព្រមយកនិងប្រគល់ទូរស័ព្ទមកឲ្យនាង វិញហើយជនសង្ស័យក៏ទៅបាត់ទៅ។ រហូត ដល់ម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី២៨ ខែ សីហា ជនសង្ស័យបានមកទារយកទូរស័ព្ទនោះទៅវិញទើបបងប្អូននាងចាប់ប្រគល់ ឲ្យសមត្ថកិច្ចតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានប្រាប់ថា ទូរស័ព្ទនេះគេទទួលពីបុរស ម្នាក់យកទៅបញ្ចាំនៅកន្លែងលេងហ្គេម បាញ់ត្រី ។ លុះពេលមានស្ត្រីខាងលើទូរ ស័ព្ទចូលដោយល្បួងប្រាប់ថា ខ្លួនជាម្ចាស់ទូរស័ព្ទបើព្រមយកទូរស័ព្ទមកឲ្យវិញនាង និងព្រមដេកជាមួយទើបរូបគេបានជិះម៉ូតូឌុបមកកន្លែងណាត់ជួបនៅចំណុចខាង លើ ។ ពេលមកដល់គេឲ្យទូរស័ព្ទទៅនារីខាងលើវិញ ហើយនាងបានឲ្យលុយតែ៦ ម៉ឺនរៀលរួចខ្លួនក៏ទៅវិញ ។ លុះដល់ម៉ោងខាងលើខ្លួនមកមួយសាទៀតក្នុងគោល បំណងយកទូរស័ព្ទវិញក៏ត្រូវគេចាប់មក ប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕ សហការី

 

SA (1)


ចែករំលែក៖