ភ្នំពេញ ៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងគណៈប្រតិភូមូលនិធីសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជួបជាមួយក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីពិភាក្សាការងារអំពីការប្រគំតន្ត្រីសប្បុរសធម៌ចែករំលែកសង្គ្រោះជីវិតសកល ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះខែឧសភា ទៅខែកញ្ញា ឆ្នាំ២០២៥។
ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥…។ នេះបើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មាន នៃព្រឹទ្ធសភា៕
ដោយ ៖ សិលា