ព័ត៌មានទាន់ហេតុការណ៍៖

ស្ទាក់ឃាត់ចាប់មុខសញ្ញាចោរលួចម៉ូតូតាអាចារ្យរួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងសមត្តកិច្ចនគរបាលស្រុកភ្នំក្រវាញ ស្ទាក់ឃាត់ចាប់មុខសញ្ញាចោរលួចម៉ូតូបានភ្លាមៗ រួមទាំងវត្ថុតាង ខណៈជនសង្ស័យរូបនេះបានលួចម៉ូតូតាអាចារ្យវត្តបានដោយសុវត្ថិភាព ហើយព្យាយាមជិះបើកម៉ូតូគេចខ្លួនតែត្រូវអស់ល័ក្ខណ៍ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកសាងម៉ាង ស្ថិតក្នុងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យចោរលួចម៉ូតូត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ ហែម សុភ័ក្រ ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីសមត្តកិច្ចខាងលើឲ្យដឹងបន្តថា នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានដកហូតម៉ូតូ១គ្រឿងផងដែរ ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A-5574 ជាកម្មសិទ្ធិរបស់ឈ្មោះ នាង ផាត ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(ជាតាអាចារ្យ-វត្តថ្លុកដង្កោ) ហើយមុនកើតហេតុ (ចោរលួច)នៅម៉ោង១២និង២១នាទី គាត់(តាអាចារ្យ)បានជិះម៉ូតូទៅវត្តថ្លុកដង្កោ ខណៈនោះគាត់បានចតម៉ូតូនៅមុខកុដិ លោក ដោយមិនបានដកកូនសោពីម៉ូតូនោះទេ ភ្លាមនោះក្រឡេករកម៉ូតូបាត់ស្រមោលឈឹង ទើបរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ក៏ត្រូវចាប់បានភ្លាមៗតែម្តង ។

ប្រភពដដែលបន្តទៀតថា ក្រោយកម្លាំងស្ទាក់ឃាត់ចាប់ខ្លួនបានយកមកសួរនាំ ទើបដឹងថា ជននេះជាមុខសញ្ញាចោរកម្មយ៉ាងសកម្ម រកឃើញឯកសារពាក់ព័ន្ធជាច្រើន រួមទាំងឧបករណ៍ធ្វើសកម្មភាពកាច់សោកម៉ូតូផងដែរ ហើយជននេះ បានធ្វើសកម្មភាពលួចម៉ូតូគេ១គ្រឿងផងដែរ កាលពីថ្ងៃទី១៧ ខែសីហាកន្លងមកថ្មីៗនេះ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ករណីនេះ វត្ថុតាងម៉ូតូបានប្រគល់ឲ្យម្ចាស់វិញ ដោយឡែកជនសង្ស័យជាមុខសញ្ញាចោរកម្មយ៉ាងសកម្ម(ហែម សុភ័ក្រ) មន្រ្តីជំនាញកំពុងបំពេញនីតិវិធីដើម្បីបញ្ជូនខ្លួនគេទៅស្នងការដ្ឋាននគរបាលចាត់ការបន្ត ៕ ប៉ឹម ពិន

se
សូមអានបន្ត ៖ អភិបាលរងខេត្ត និងក្រុមការងារចុះដោះស្រាយដល់ប្រជាពលរដ្ឋ និងក្រុមហ៊ុននៅឃុំគគីសោម ស្រុកស្វាយទាប រឿងជីកប្រឡាយលើកអាចម៌ដីចាក់ធ្វើថ្នល់រំលោភដីស្រែ


ចែករំលែក៖