ខេត្តស្វាយរៀង៖ លោកពេជសាវ៉ាន់អភិបាលរងខេត្តតំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងក្រុមការងារបានចុះមកពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋក្នុងភូមិចំនួន០៣គឺ ភូមិត្បែង ភូមិគុម្ពោតទូក និងភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនជីកប្រឡាយលើកអាចម៌ដីចាក់ធ្វើថ្នល់រំលោភដីស្រែ និងចាក់ដីលប់លើស្រូវរបស់ប្រជាពលរដ្ឋ ។ ការចុះរកដំណោះស្រាយនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅភូមិសង្គម ឃុំពពែតស្រុកស្វ ចំណុចភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ។
បន្ទាប់ពីលោកពេជ សាវ៉ាន អភិបាលរងខេត្តបានជួបជាមួយប្រជាពលរដ្ឋ និងក្រុមហ៊ុនរួចមក ដោយលទ្ធផលខាងក្រុមហ៊ុននឹងដោះស្រាយជូនដល់ប្រជាពលរដ្ឋអោយរួចរាល់នៅថ្ងៃស្អែក ។ ពាក់ពន្ធ័ នឹងករណីខាងលើ លោក កុយ សារ៉េន ប្រធានក្រុមហ៊ុន ស្រែទឹសខាងកើតត្រូវបានអភិវឌ្ឍន៍ (EASTERN RiCE FiELD DEVELOPMENT COL .TD)បានបំភ្លឺថា គឺក្រុមហ៊ុនរបស់លោក គ្រាន់តែធ្វើវិនិយោគទុនជាមួយក្រុមហ៊ុនវៀតណាម និងយកមន្រ្តីជំនាញបច្ចេកទេសធ្វើការ ហើយពាក់ព័ន្ធករណី ជីកប្រឡាយនេះ គឺលោកបានសុំទៅអាជ្ញាធរ ឃុំស្រុក និងបានប្រជុំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែរ សុំស្តារប្រឡាយចាស់ ប្រជាពលរដ្ឋ ក៏បានយល់ព្រម ហើយ គោលបំណងជីកប្រឡាយ៖ ១ យកទឹក សម្រាប់ឲ្យប្រជាកសិករប្រើប្រាស់បូមទឹកដាក់ស្រូវពេលមានភាពរាំងស្ងួត និងបង្ហូរទឹកចេញពីចំការអំពៅ ពេលមានទឹកជំនន់ ។ ២ ធ្វើផ្លូវថ្នល់ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល ហើយចំពោះផល់ប៉ះពាល់ ហូរទឹកចេញពីស្រែចូលប្រឡាយ ក្រុមហ៊ុនបានឲ្យទប់ទឹកប្រឡាយនោះហើយ ។
ផល់ប៉ះពាល់ការចាក់ដីលើស្រូវពង្រោះរបស់ប្រជាពលរដ្ឋនោះ លោកបានចេញសំណងថ្លៃស្រូវពូជ តាមគ្រួសារប៉ះពាល់ ខ្លះ៥សែនរៀល ខ្លះ៣សែនរៀល និងកំពុងពិនិត្យគ្រួសារដែលប៉ះពាល់បន្តទៀត ហើយចំពោះប្រជាពលរដ្ឋទាមទាថ្លៃដីក្រុមហ៊ុនមិនអាចមានលទ្ធភាពចេញសំណងបានឡើយ ។
លោកកុយ សារ៉េន បន្តទៀតថា ក្រុមហ៊ុន EASTERN RiCE FiELD DEVELOPMENT COL .TD បានវិនិយោគជួលដីប្រជាពលរដ្ឋដាំដំណាំអំពៅចំនួន២៣៨៣ហិកតា និងបានផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើការជាច្រើនដែរ ។
ប្រភពបន្តថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ខាងក្រមហ៊ុន នឹងចុះទៅផ្ទះប្រជាពលរដ្ឋ ដែលប៉ះពាល់ដីស្រែឧបត្ថមជាប្រេងសាំង និងជាថវិកាតាមទំហំដីស្រែរបស់ពួកគាត់ផងដែរ ៕ យឹម សុថាន