ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបក្រុមស្ទាវកាប់ប្លន់ពេលយប់ដែលមាន មេកើយបញ្ជាក្នុងសកម្មភាពនេះ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឫស្សី កែវបានបើកប្រតិបត្តិការបង្ក្រាបទៅលើ ក្រុមក្មេងស្ទាវដែលជាមុខសញ្ញាធ្វើសកម្មភាពកាប់ប្លន់យករបស់របរនិងម៉ូតូមួយ សំបុកធំដែលក្រុមទាំងនេះមានមេកើយ បញ្ជាក្នុងសកម្មភាពដែលពួកគេធ្វើ។

ប្រតិបត្តិការរបស់សមត្ថកិច្ចបានធ្វើ ឡើងតាំងពីម៉ោង១០និង៣០នាទីយប់ ថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០១៦ រហូតដល់ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦បាន ឃាត់ខ្លួនជនសង្ស័យបានប្រមាណជិត ២០នាក់យកទៅធ្វើការសួរនាំហើយក្នុង នោះដែរមានមួយចំនួនមិនពាក់ព័ន្ធនិង អាចឲ្យអាណាព្យាបាលមកធានានិងយក ទៅអប់រំវិញ។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យដែលធ្វើសកម្មភាពត្រូវបាន ចាប់ខ្លួនជាបន្តបន្ទាប់និងដកហូតសម្ភារមួយចំនួនដែលពួកគេធ្វើសកម្មភាពប្លន់​ទៅលើជនរងគ្រោះយកទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាង សំណុំរឿងទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជន សង្ស័យកំពុងឋិតក្នុងការសួរនាំហើយក្នុង នោះមេខ្លោងបញ្ជាត្រូវបានចាប់ខ្លួននិង យកទៅចង្អុលទីតាំងដែលពួកគេប្លន់បាន យកម៉ូតូទៅលាក់ទុកដើម្បីស្ងាត់ទើបយក ទៅលក់បន្ត។ ទីតាំងដែលសមត្ថកិច្ចធ្វើ ការឡោមព័ទ្ធស្ថិតនៅតាមប្រឡាយបាក់ ទូកដែលមានដាក់ស្លាកយីហោ “ផ្ញើ២៤ ម៉ោង” ហើយម្ចាស់ទីតាំងក៏ត្រូវបាននាំខ្លួន យកទៅសាកសួរ រីឯម៉ូតូជាច្រើនគ្រឿង ត្រូវបានលើកដាក់រថយន្តបញ្ជូនទៅអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ។

សមត្ថកិច្ចដែលចុះប្រតិបត្តិការលើកិច្ច ការបង្ក្រាបជនសង្ស័យខាងលើនេះបាន បង្ហើបឲ្យដឹងថា ម៉ូតូដែលដកហូតទាំងនោះ បើសិនជាម្ចាស់មានឯកសារគ្រប់គ្រាន់ សមត្ថកិច្ចនឹងប្រគល់ជូនវិញ។

បច្ចុប្បន្នជនសង្ស័យកំពុងឋិតក្នុងអធិ ការដ្ឋាននគរបាលខណ្ឌឫស្សីកែវសួរនាំអំពើដំណើររឿងដែលពួកគេបានធ្វើសកម្ម ភាពកន្លងមកហើយក្នុងនោះដែរក្មេងៗប្រុសស្រីដែលសមត្ថកិច្ចប្រមូលក្នុងប្រតិបត្តិ ការអាចឲ្យត្រឡប់ទៅកាន់លំនៅឋានវិញ បើសិនបើស្រាវជ្រាវគ្មានពាក់ព័ន្ធ៕ អរុណរះ

4

3

2

1

5

7

1

2

3

4

5

6


ចែករំលែក៖