ភ្នំពេញ ៖ ទីផ្សារអចលនទ្រព្យ ត្រូវបានរំពឹងទុកថា នៅតែមានសន្ទុះខ្លាំងដដែល ខណៈពេលដែលតម្រូវការ របស់អតិថិជនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាកំណើនប្រជាជនមកកាន់ទីក្រុងភ្នំពេញ បាននឹងកំពុងកើនឡើងជាបន្តបន្ទាប់ ។ ហើយការតាំងពិព័រណ៍ វិស័យអចលនទ្រព្យ និងការវិនិយោគ ខ្នាតអន្តរជាតិ ប្រចាំឆ្នាំ២០១៦ នឹងធ្វើឡើងនៅ មណ្ឌមណ្ឌលសន្និបាទ និងពិព័រណ៍ កោះពេជ្រ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៨ កញ្ញា ដល់ ថ្ងៃទី១០ កញ្ញា ឆ្នាំ២០១៦។
លោក Andrew Siow នាយកក្រុមហ៊ុន AMB Tarsus Event Group បានអោយដឹងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ថា ពព័រណ៍ Cambuild2016 មានក្រុមហ៊ុនចូលរួម ប្រមាណជា៤០០ ក្រុមហ៊ុន មកពី
២៣ប្រទេស ដោយអ្នកចូលរួមទស្សនា អាចស្វែងរក គម្រោងអាគារ សំណង់និងផលិតផល លម្អផ្នែកខាងក្នុង ក៏ដូចជា ការរចនាផ្សេងៗទៀត ។
យោងតាមប្រសាសន៍ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអោយដឹងពេលកន្លងមកថា គម្រោងស្ថាបនា ទីក្រុង
ក្នុងឆ្នាំ២០៣៥ ដោយមានរួមបញ្ចូលផ្ទៃដីជាច្រើន ក្នុងការពង្រីកភូមិ សង្កាត់។ គម្រោងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីទប់ទល់ ទៅនឹងកំណើនប្រជាជន ក្នុងទីក្រុងដែលត្រូបរំពឹងទុកថា នឹងមានការកើនឡើងដល់៣លាននាក់ ។
របាយការណ៍ របស់ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានអោយដឹងថា រយៈពេល៧ខែ ចុងក្រោយនេះ ក្រសួងបានយល់ព្រមទៅនឹងសំណើរ លើគម្រោង ចំនួន ១៥០០ នៅកម្ពុជា ដោយសកម្មភាពវិនិយោគនេះ បើគិតជាទឹកប្រាក់ មានរហូតដល់ ៧១០០លានដុល្លារ ៕ ស ដារ៉ា