ភ្នំពេញ ៖ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅកងឯកភាពកិត្តិយសត្រែទ័ព មានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះ បណ្តាលនិងបំប៉នជំនាញភ្លេងត្រែដាស់ ជំនាន់ទី៣ ក្រោមវត្តមានលោកនាយឧត្តម សេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ (ខ.ភ.ម.) ព្រម ទាំងវត្តមាននាយទាហាន មកពីស្ថាប័ន ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការ ជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ត្រី សុខ គន្ធា មេ បញ្ជាការកងឯកភាពកិត្តិយសត្រែទ័ពបាន ឲ្យដឹងថា កន្លងមកយើងបានហ្វឹកហ្វឺនបណ្តុះ បណ្តាលត្រែទ័ពជូនកងឯកភាពនានាបាន ២វគ្គរួចមកហើយ ។ ក្នុងនោះវគ្គទី១ ឆ្នាំ ២០០៩ មាន១០កងឯកភាព បានចូលរួម ហ្វឹកហ្វឺនដែលមានកម្មសិក្សាការី៤៨នាក់ បំពាក់ភ្លេងត្រំុប៉ែត៣គ្រឿង ។ ឆ្នាំ២០១៣ មាន១២កងឯកភាពចូលរួមហ្វឹកហ្វឺនកម្ម សិក្សាការី៨៤នាក់ បំពាក់ភ្លេងត្រំុប៉ែត៣ គ្រឿង ស្គរធំ១ ស្គរតូច២ និងឆាប១គូ ក្នុង១កងឯកភាព ។
ហ្វឹកហ្វឺនបណ្តុះបណ្តាលនិងបំប៉នជំនាញភ្លេងត្រែដាស់ជំនាន់ទី៣នេះ យើងមាន គម្រោងហ្វឹកហ្វឺនរយៈពេល៦ខែ ចាប់អនុ វត្តពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ រហូត ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ ដោយហ្វឹក ហាត់ជំនាញ ត្រែដាស់ក្រោកពីដេក ត្រែ ប្រជុំជួរហាត់ប្រាណ ត្រែស្រស់ស្រូបពេល ព្រឹក ត្រៃប្រជុំជួរបង្ហូតទង់ពេលព្រឹក ត្រែ សម្រាកពីការងារថ្ងៃត្រង់ ត្រែស្រស់ស្រូបថ្ងៃ ត្រង់ ត្រែដាស់ពេលថ្ងៃ ត្រែប្រជុំជួរធ្វើការ ពេលថ្ងៃ ត្រែសម្រាកពីការងារពេលល្ងាច ត្រែប្រជុំជួរដាក់ទង់ជាតិពេលល្ងាច ត្រែ ប្រមូលផ្តុំទ័ពចូលបន្ទាយ ត្រែប្រជុំជួរហៅ ឈ្មោះ ត្រែពន្លត់ភ្លើងដេក ត្រែប្រកាសអាសន្ន គ្មានពេលកំណត់ ត្រែបាញ់សីុប ត្រែវន្ទន កិច្ច លំហាត់របៀប-អប់រំចិត្តសាស្រ្ត និង ត្រួតពិនិត្យលទ្ធផលសិក្សា ។
លោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមថ្នាក់ដឹកនាំអគ្គបញ្ជាការខ.ភ.ម.បានកោតសរសើរដល់វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនិងបំប៉នជំនាញភ្លេងត្រែដាស់ជំនាន់ទី៣ កងឯកភាពកិត្តិយសត្រែទ័ពបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្ត ទុកដាក់ខ្ពស់ថ្ងៃនេះយើងបានហ្វឹកហ្វឺន រយៈពេល៦ខែទាមទារឲ្យគណៈគ្រប់គ្រងយោធាចារ្យសិក្សាការីត្រូវប្រឹងប្រែងតាម តួនាទីរៀងៗខ្លួនទើបពេលបញ្ចប់វគ្គទទួលបានលទ្ធផល ។
ក្នុងនោះដែរ គណៈអធិបតីក៏បានប្រគល់ ថវិកា៤លានរៀលដល់កងឯកភាពកិត្តិយស ត្រែទ័ព ព្រមទាំងផ្សព្វផ្សាយវគ្គអប់រំចិត្ត សាស្រ្តជូននាយទាហាន នាយទាហានរង ពលទាហាន ដើម្បីឈ្វេងយល់កាន់តែ ច្បាស់ពីនយោបាយនៅកម្ពុជាក្នុងពេល បច្ចុប្បន្ន ៕ សុខដុម