ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរថៃបញ្ជូនពលករខ្មែរ១៤នាក់ទៀតមកកម្ពុជាវិញតាមច្រកអន្ដរជាតិជាំសាង៉ាំ

ចែករំលែក៖

ឧត្តរមានជ័យ ៖ អាជា្ញធរថៃបានធ្វើការ ដោះលែង និងបញ្ជូនពលករខ្មែរ១៤នាក់ បន្ថែមទៀតឲ្យមកកម្ពុជាវិញ ដោយឆ្ពោះ មកតាមច្រកអន្តរជាតិជាំសាង៉ាំកាលពី វេលាម៉ោង២និង៣០នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ខណៈដែលពលករខ្មែរទាំង នោះបានលួចឆ្លងដែនដោយខុសច្បាប់ ចូលកាប់ឈើគ្រញូង ។

នគរបាលច្រកអន្តរជាតិជាំសាងុំាបានឲ្យដឹងថា ពលករខ្មែរដែលត្រូវអាជ្ញាធរថៃ ដោះលែងទាំង១៤នាក់ខាងលើនេះ ទី១-ឈ្មោះ ស៊ត ម៉ៅ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខ្នាយមាន់ ឃុំខ្នាយមាន់ ស្រុក គាស់ក្រឡ ខេត្តបាត់ដំបង ចាប់ខ្លួនកាល ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ចូលតាម ច្រកអូរស្វាយ ទី២-ឈ្មោះ ដឿន សម្បតិ្ត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអន្លង់ ពក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្ត បាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ពីបទឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើចូលតាមច្រកប៉ោយប៉ែត ជាប់ពន្ធនាគារនៅក្រុងបាងកក ទី៣-ឈ្មោះ នឿន ភឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ ខ្លួនកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ ចូលតាមច្រកអូរស្វាយ ទី៤-ឈ្មោះ លឿន ឡា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ស្រែកណ្តាល ឃុំអូរក្រូច ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១០ ចូលតាមច្រកអូរស្វាយ ទី៥-ឈ្មោះ ហួរ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួន ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ ចូលតាម ច្រកអូរស្វាយ ទី៦-ឈ្មោះ ហ៊នខៃ ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ចូលតាមច្រកស្វាយ ទី៧-ឈ្មោះ អ៊ាន ទូច ភេទប្រុស អាយុ២១ ឆ្នាំរស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ ខ្លួនថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ពីបទឆ្លងដែនកាប់ឈើគ្រញូងក្នុងទឹកដីថៃចូលតាម ច្រកច្រោកជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ទី៨-ឈ្មោះ ស៊ុន ជា ភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិសន្តិភាព ឃុំត្រពាំង ប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ទី៩- ឈ្មោះ ជឹង សុន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិអូរគ្រ្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ ខ្លួនកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកជាំ ជាប់ពន្ធនាគារ នៅខេត្ត ស៊ីសាកេត ទី១០-ឈ្មោះ សេង រ៉ន ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី១០-ខែ មិថុនា ឆ្នាំ២០១៥ ពីបទឆ្លងដែនកាប់ឈើគ្រញូងក្នុងទឹកដីថៃ ចូលតាមច្រកអូរស្វាយ ជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ទី១១-ឈ្មោះ សួរ ពិសិទ្ធ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ១០៥ ឃុំផ្អាវ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃ ទី៧ ខែធ្នូ ឆ្នាំ២០១៤ ពីបទកាប់ឈើគ្រញូង ចូលតាមច្រកអូរស្វាយជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ទី១២-ឈ្មោះ ឆន សុគៀន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរ មានជ័យ ចាប់ខ្លួនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ពីបទឆ្លងដែនកាប់ឈើខុសច្បាប់ចូលតាម ច្រកអូរស្វាយ ជាប់គុកខេត្តស៊ីសាកេត ទី១៣-ឈ្មោះ លី ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅភូមិខ្នាយមាន់ ឃុំខ្នាយមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចាប់ខ្លួនថ្ងៃ ទី៧ ខែមិថុនា ឆ្នាំ ២០១៥ ពីបទឆ្លងដែន កាប់ឈើគ្រញូងចូលតាមច្រកអូរស្វាយ ជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ទី១៤- ឈ្មោះ ខុម ខេម ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិមេសាង ឃុំមេសាង ស្រុកមេ សាង ខេត្តព្រៃវែង ចាប់ខ្លួនថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ចូលតាមច្រកអូរ ស្វាយជាប់ ពន្ធនាគារនៅខេត្តស៊ីសាកេត ។

បច្ចុប្បន្នពលករខ្មែរដែលជាប់ឃុំខ្លួននៅពន្ធនាគារ ក្នុងខេត្តស៊ីសាកេត និងក្រុង បាងកក ពេលនេះត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញហើយតាមច្រកអន្តរជាតិជាំសាង៉ាំ ស្រុកអន្លង់វែង ៕ ប៉ែន នួន

 

thai_1 copy


ចែករំលែក៖