ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌចាត់ វិធានការតឹងរ៉ឹង ចាប់ហើយទុក ១ថ្ងៃទើបអោយយកត្រឡប់ទៅវិញ

ចែករំលែក៖

ភ្នំពេញ: បញ្ហារថយន្តដឹកទំនិញធន់ធំដែលមិនអនុវត្តតាមការណែនាំរបស់សាលារាជធានីភ្នំពេញហាមមិនអោយបើកឆ្លងកាត់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១ក្នុងខណ្ឌច្បារអំពៅ ឥឡូវនេះគណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការណ៍តឹងរ៉ឹង គឺចាប់រថយន្តធន់ធំទុក១ថ្ងៃតម្រូវអោយម្ចាស់មកធ្វើកិច្ចសន្យានិងផាកពិន័យទើបប្រគល់រថយន្តអោយទៅវិញ កន្លងវិធានការចុះចាប់រថយន្តធន់ធំបានធ្វើឡើងជាច្រើនលើកច្រើនសារមកហើយ មានទាំងការផ្សព្វផ្សាយសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញនិងណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនរួមនិងអ្នកបើកបររថយន្តធន់ធំផងដែរ ប៉ុន្តែអ្នកគោរពនៅតែគោរព អ្នកមិនគោរពនៅតែមិនគោរពដូច្នេះ ហើយទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការតឹងរ៉ឹងទៅលើរថយន្តធន់ធំដែលបើកខុសម៉ោង។

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅដឹកនាំដោយលោករស់ សុភ័ក្ត អភិបាលរងខណ្ឌបានដឹកនាំកម្លាំងបន្តយុទ្ធនាការចុះចាប់រថយន្តធន់ធំជាថ្មីម្តងទៀត ចាប់បានរថយន្តជាង១០គ្រឿងដែលបើកឆ្លកាត់ការដ្ឋានស្ថាបនាផ្លូវជាតិលេខ១បង្កការកកស្ទះចរាចរនិងរំខានដល់ក្រុមការដែលកំពុងស្ថាបនាផ្លូវ ។ យុទ្ធនាការថ្មីនេះធ្វើឡើងដូចសព្វដងឥញ្ចឹងគឺចាប់រថយន្តធន់ធំណាដែលល្មើសនិងការណែនាំរបស់សាលារាជធានីភ្នំពេញ តែលើនេះរក្សាទុក១ថ្ងៃទើបប្រគល់អោយម្ចាស់វិញ បើលើកក្រោយនៅតែល្មើសទៀតនិរក្សាទុក១សប្តាហ៍។

លោករស់ សុភ័ក្ត អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌបានអោយដឹងថា គណៈបញ្ជាការឯកភាពខណ្ឌមិនចង់ចាត់វិធានការតឹងរ៉ឹងនោះទេព្រោះធ្វើអោយប៉ះពាល់ដល់មុខរបរអាជីវកម្មរបស់ម្ចាស់រថយន្តទាំងនោះ ផ្ទុយទៅវិញម្ចាស់រថយន្តដឹកទំនិញធន់ធំទាំងនោះមិនយល់ពីទឹកចិត្តរបស់អាជ្ញាធរមានសមត្ថកិច្ច រថយន្តដឹកទំនិញខ្លះទិញស្លាកអ្នកមានឥទ្ធិពលមកបិទលើក្បាលរថយន្តដើម្បីធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ រថយន្តខ្លះទៀតពាក់ស្លាកលេខខ.ម ធ្វើអាជីវកម្ម ពេលគណៈបញ្ជាការឯកភាពខណ្ឌចាប់ដើម្បីណែនាំស្រាប់តែមានការអន្តរាគមន៍ស្វេចស្វាចដែលធ្វើអោយអ្នកអនុត្តច្បាប់អោយមានប្រសិទ្ធភាពត្រូវខកចិត្តព្រោះតែមានអ្នកធំអន្តាគមន៍។

លោកអភិបាលរងខណ្ឌបានបន្តថា ឥឡូវនេះលោកអភិបាលខណ្ឌបានណែនាំអោយចាត់វិធានការតឹងរ៉ឹងហើយ ទៅលើរថយន្តធន់ធំណាដែលបើកឆ្លងកាត់ការដ្ឋានផ្លូវជាតិលេខ១ក្នុងម៉ោងហាមឃាត់ កន្លងមកគណៈបញ្ជាការឯកភាពខណ្ឌចាប់ទុករយៈពេលពី៣ទៅ៥ម៉ោងហើយតម្រូវអោយអ្នកបើកបរឬក៍ម្ចាស់រថយន្តធ្វើកិច្ចសន្យានិងផាក់ពិន័យទៅតាមការណែនាំ តែពេលនេះបើចាប់បានរក្សាទុកមួយថ្ងៃទើបអោយយកចេញទៅវិញ បើលើកក្រោយនៅតែបំពានការ ណែនាំទៀតនោះពេលសមត្ថកិច្ចចាប់បាននឹងរក្សាទុកពី៥ទៅ៧ថ្ងៃ ដើម្បីអោយរៀងចាលកុំអោយពូកែពាក់ស្លាកអ្នកមានឥទ្ធិពលដឹកជញ្ជូនទំនិញឆ្លងកាត់តំបន់ហាមឃាត់តទៅទៀត ធ្វើបែបនេះគឺរក្សាតម្លៃអោយម្ចាស់ស្លាកយីហោដែលត្រូវបានអ្នកបើកបររថយន្តយកមកប្រើផ្តេសផ្តាស់ធ្វើអោយប៉ះពាល់ដល់កិត្តិយស ។

ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌសូមអំពាវនាវហើយអំពាវនាវទៀតដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញគ្រប់ប្រភេទដែលប្រើប្រាស់រថយន្តធំៗ និងម្ចាស់រថយន្តដឹកទំនិញចាប់ពីចំណុះ៥តោនឡើងទៅ ត្រូវប្តូរទិសធ្វើចរាចរដើម្បីកុំអោយរំខានដល់ក្រុមការងារដែលកំពុងតែស្ថាបនាផ្លូវជាតិលេខ១ និងបង្កការកស្ទះចរាចរ អាជ្ញាធរមិនចង់ចុះចាប់នោះទេ តែដោយសារអ្នកបើកបរថយន្តធន់ធំទាំងនោះមិនគោរពតាមការណែទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានារតឹងរ៉ឹង ។

នៅក្នុងថ្ងៃនេះដែរលោកអភិបាលរងខណ្ឌក៍បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូនៅក្នុងសង្កាត់ច្បារអំពៅទី២ ដែលមានមុខកាត់១ម៉ែត្រប្រវែងជិត៥០០ម៉ែត្រ ដើម្បីរំដោះទឹកលិចនៅក្នុងផ្សាច្បារអំពៅនិងផ្ទរបស់ប្រជាពលរដ្ឋ ៕ សណ្តោស

55

44

32

11

4

3

2

1

ss


ចែករំលែក៖