ព័ត៌មានទាន់ហេតុការណ៍៖

សារដ៏ខ្លោចផ្សា គ្រាដែលមិត្តភក្តិ២នាក់ស្លាប់ព្រមគ្នា ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដែលបណ្តាលឲ្យមនុស្សស្លាប់៩នាក់នោះ គឺមានយុវតី២នាក់ ដែលបានបង្ហាញឲ្យឃើញនូវភាពខ្លោចផ្សាសម្រាប់អ្នកដែលមានជីវិតនៅរស់ ។ នៅក្នុងចំណោមមិត្តភក្តិដ៏ជិតស្និទ្ធ៣នាក់ គឺមាន២នាក់ទទួលមរណភាពក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅឯខេត្តបាត់ដំបងនោះ ។ អ្នកនៅរស់បានបង្ហាញភាពសោកសង្រេង ដែលមិនគួរណាព្រហ្មលិខិតកំណត់ឲ្យពួកគេបែកគ្នា គ្មានពេលជួបវិញ ។

នៅក្នុងសារដ៏ខ្លោចផ្សា បានអង្រួនដួងចិត្តមិត្តអ្នកអាននៅក្នុងបណ្តាញហ្វេសប៊ុកឲ្យក្តុកក្តួល ព្រោះមិននឹកស្មានថា មិត្តភក្តិដែលស្រឡាញ់គ្នា ដែលកំពុងកំពុងល្អូកល្អិននឹងគ្នា បែរជាត្រូវព្រាត់ប្រាស់គ្នាគ្មានត្រឡប់ ។ ម្ចាស់គណនីហ្វេសប៊ុក Oun Ma RealZz B បានសរសេររៀបរាប់អំពីកម្រងអនុស្សាវរីយ៍របស់ពួកគេ ដែលមិនគួរណាត្រូវព្រាត់ប្រាស់យ៉ាងដូច្នេះឡើយ ។

ម្ចាស់គណនីហ្វេសប៊ុក Oun Ma RealZz B បានសរសេរថា «មួយយប់ទល់ភ្លឺរហូតមកដល់ម៉ោងនេះ គ្នានៅតែទប់ទឹកភ្នែកមិនបានគ្រប់ដែលគ្នាគុយ ដើរ ដេកគ្នានៅតែចុងChatទៅអែង ចង់សួររបស់ដែលគ្នាផ្ញើទិញពីថៃ និងបានមកដល់នៅគិតថា ពេលពួកអែងមកដល់ ចង់បបួលថាចាំSundayចាំទៅSwimmng ហើយពួកយើងនិងខាត់អំពិលទឹកគោឆៅអោយគ្នាទៀត ហើយSteam អោយសភ្លឺរលោង។

ហើយគ្នាគិតថាជិតដល់ខួបកំណើតពួកយើងហើយ ពួកយើងកើតខែដូចគ្នា តែយើងកើតថ្ងៃខុសគ្នាឆ្នាំមុនអែងទាំង២នាក់បងប្អូនមកSurprise BDគ្នាដល់ផ្ទះ Surprise គ្នាឡើងទឹកភ្នែកគ្នាហូរ ដោយមិនដឹងខ្លួនព្រោះគ្នាមិនដែលមានអ្នកSurpriseចឹង ថ្ងៃនិងមិនត្រឹមតែយើងដែលសប្បាយចិត្ត សូម្បីទាំងគ្រួសារយើងក៏សប្បាយនៅក្នុងថ្ងៃណឹង ហើយពួកហែងថាចង់ថតរូបមួយប៉ាគ្នា តែពេលណឹងពួកហែងមិនបានថត។

ហើយឆ្នាំណឹងគ្នាគិតថាទៅSurprise BDហែងវិញ ព្រោះអែងBDមុនយើង09.11គ្នាចាំមិនភ្លេចគឺថ្ងៃBD អែង ប៉ុន្តែពេលនេះពួកអែងនាំគ្នាគេងមិនព្រមក្រោក លឺគ្នាយាយទេ គ្នាChat តាមline មិចក៏មិនReply រឹកមេសគ្នាឈប់លេងចូលលូវហើយ ហេតុអ្វីទេវតាយកមិត្តល្អទាំង២របស់ខ្ញុំទៅ យ៉ាងហោចណាស់បើច្រណែន នឹងខ្ញុំដែលមានមិត្តគួរណាយកតែ១ចេញពីខ្ញុំ ចាំបាញ់យកម្ដងទាំង២ចេញពីខ្ញុំ ព្រោះគ្រប់អនុស្សាវរីយ៍ខ្ញុំនិងមិត្តខ្ញុំច្រើនណាស់ គ្រប់ទីកន្លែងខ្ញុំតែងតែដើរលេងជាមួយគ្នា ស៊ីបាយមួយគ្នា ងូតទឹកមួយគ្នា ទៅដេកលេងផ្ទះគ្នាទៅវិញ ទៅមកច្រើនណាស់និយាយមិនអស់ទេ។

ទោះយើងទើបតែBFF នឹងគ្នា២ឆ្នាំ ប៉ុន្តែអនុស្សាវរីយ៍ច្រើនសុំអោយពួកហែងកើតជាតិណាៗរស់នៅអោយបានយូរអង្វែងហើយបើមានជាតិណាៗ មានពិតគ្នាសុំអោយយើងក្លាយជាបងប្អូន រឺក៏ក្លាយជាមិត្តចឹងទៀត យើងស្រលាញ់ពួកហែងជាងរហូត Ah Meii’z Roz Oun SeyRãčo »។

ក្រៅពីម្ចាស់គណនីហ្វេសប៊ុកខាងលើនេះបង្ហាញភាពខ្លោចផ្សា ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយទៀត បានបង្ហាញអារម្មណ៍ស្រដៀងគ្នានេះដែរ ។ ព្រះតេជគុណ ប្រាក់ សំអាង ជាសមាជិករួមក្រុមជាមួយសពយុវតីខាងលើ ក៏បានសរសេរដែរថា “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃក្រុមគ្រួសារសពរបស់ ប្អូនស្រីហៀងសុលីណែតពេលដឹងថា ប្អូនស្រីបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃមិញ។ទោះបីជាពេលវេលាដែលយើងស្គាល់គ្នាក្នុងរយៈពេលខ្លីមែនប៉ុន្តែអនុស្សាវរីយ៍ដែលយើងបានធ្វើជាមួយគ្នាគឺជាពេលវេលាដែលមិនអាចបំភ្លេចបាន” ។

“ពួកយើងបានប្រកៀកស្មាគ្នាដើរជាមួយគ្នាសើចជាមួយគ្នាព្រួយបារម្ភជាមួយ គ្នាដើម្បីសរសេរសារណាបញ្ចប់បរិញ្ញាបត្ររហូតដល់ថ្ងៃមួយគឺថ្ងៃដែលយើងត្រូវឡើងការពារសារណារបស់យើង។ការតស៊ូការអត់ធ្មត់ការព្យាយាមមិនដាក់ធុរៈរបស់ពួកយើងសូម្បីតែពេលសម្រាក ក៏គ្មានបានធ្វើឲ្យយើងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយរង់ចាំថ្ងៃមួយគឺថ្ងៃទទួលសញ្ញាបត្ររបស់យើងនៅចុងឆ្នាំនេះ” ។

“ប៉ុន្តែជាអកុសល មិនទាន់ទាំងដល់ថ្ងៃទទួលសញ្ញាបត្រផងប្អូនស្រីបានលាពួកយើងទៅកាន់ទីដ៏សែនឆ្ងាយឆ្ងាយមិនអាចនឹងមើលគ្នាឃើញមិនអាចនឹងនិយាយគ្នាឮ។ ប្អូនស្រីជាមនុស្សដែលឆ្លាតឈ្លាសវៃក្នុងកិច្ចការសិក្សារៀនសូត្រមានសេចក្ដីព្យាយាមនិងរាក់ទាក់ចំពោះអ្នករាល់គ្នា”។

“សូមវិញ្ញាណកន្ធរបស់ប្អូនស្រីបានទៅកាន់សុគតិភពសេចក្ដីល្អរបស់ប្អូនស្រីពួកយើងនឹងចងចាំជានិច្ចជាពិសេសស្នាមញញឹម” ។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តបែនដឹកដីបុកជាមួយរថយន្តសាំយ៉ុងដឹកអ្នកដំណើរបណ្តាលឲ្យអ្នកដំណើរស្លាប់និងរបួស១៣នាក់ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នៅចំណុចក្រុម២១ ភូមិព្រៃដំរីឃុំព្រៃតូច ស្រុក មោងឫស្សី ខេត្តបាត់ដំបង៕ ហេង សូរិយា

 

រថយន្តកុងតឺន័របើកគៀរម៉ូតូបុកស្លាប់ និងរបួស២នាក់នៅក្រុងបាវិត16/08/4-115.jpg” alt=”4″ width=”700″ height=”500″ /> 1 3 2
សូមអានបន្ត ៖ ធ្លាយវីដេអូ កែវ នីសា ឲ្យគ្រូអាគមថៃសាក់ យ័ន្តនៅខ្នង


ចែករំលែក៖