ភ្នំពេញ : ផ្លូវបេតុងគ្មាន សរសៃដែកប្រវែង៦៥២ម៉ែត្រត្រូវបា នបើកការដ្ឋានគម្រោងមូលនិធិសង្កា ត់ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ គោករកា សង្កាត់គោករកា និងភូមិស្គន់ សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ក្រោមអធិបតេយ្យភាពរបស់ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌ និងលោក លោកស្រីសមាជិកសមាជិការក្រុមប្រឹ ក្សាខណ្ឌនិងមានការចូលរួម ពីប្រជាពលរដ្ឋសរុប ២០០នាក់ផងដែរចូលរួម កាលពីព្រឹកថ្ងៃទី ៣១ខែ សីហា ឆ្នាំ ២០១៦ នៅភូមិគោករការ សង្កាត់និងខណ្ឌ ខណ្ឌព្រែកព្នៅ។
ថ្លែងនៅក្នុងកម្មវិធីនោះ លោកសុខ សម្បត្តិអភិបាល នៃគណៈខណ្ឌព្រែកព្នៅបានមានប្រសា សន៍ថា សមិទ្ធផលនេះបានមកពីការខិតខំប្ រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់ សង្កាត់ ថ្នាក់ខណ្ឌ ជាពិសេសសាលារជាធានី ជារៀងរាល់ឆ្នាំ ការរៀចំកម្មវិធីវិនិយោគរំសង្កា ត់ ដោយផ្តោតជាសំខាន់ទៅគម្រោងហេដ្ឋា រចនាសម្ព័ន្ធប្រព័ន្ធលូសំអុយ អោយមានលក្ខណៈល្អប្រសើ និងមានគុណភាព សមស្របតាមតម្រូវការប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបទៅនិងប្រសាសន៍ដឹ កនាំរបស់ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
ជាក់ស្តែងនៅឆ្នាំ២០១៦ គម្រោងដែលត្រូវអភិវឌ្ឍន៍សង្កាត់ ត្រូវបើកការដ្ឋានស្ថាបនាពេលនេះ គឺផ្លូវបេតុង លូបង្ហូទឹក ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ ប្រជាពលរដ្ឋដែលជួបការលំបាកនាពេ លកន្លងមក។ តាមអនុសាសន៍ដ៌ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ ធសាស្ត្រចតុកោណតំណាក់កាលទី៣ ប្រកបដោយស្មារតីទទួលខុសត្រូវដេី ម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដែលជារបៀបវវរៈនៃគោលនយោបាយសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សំដៅបន្តជំរុញអនុវត្តឲ្យកាន់តែ សុីជម្រៅផែមទៀត នូវកំណែទម្រង់សំខាន់ៗ ជាច្រើនមាន ការប្រយុទ្ធប្រឆាំងអពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុ ត្តិធម៌ ការកែទម្រង់ ហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់កងកំលាំងប្រដាប់អាវុ ធកិច្ចការពារបរិស្ថាន ការបង្កើនប្រសិទ្ធភាពនៃសេវ៉ាសា ធារណៈជូនប្រជាពលរដ្ឋ និងការកែទម្រង់ផ្សេងៗទៀតដែលប្ រកាន់ខ្ជាប់នូវទិសស្លោក ” ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល និងព្យាបាល”។
ក្នុងឱកាសនោះដែរ លោកសុខ សម្បត្តិអភិបាលខណ្ឌបានសំណូ មពរដល់ប្រជាពលរដ្ឋមូលដ្ឋានមេត្ តាសហការណ៍ជាមួយក្រុមហ៊ុនស្ថាបនា ថា ធ្វើត្រូវតាមស្តង់ដា ឬអត់ បើខុសបច្ចេកទេសត្រូវហ៊ានរាយកា រណ៍ដល់អាជ្ញាធរមូលដ្ឋានអោយបានដឹ ងទាន់ពេលវេលា និងជួយថែទាំនូសមិទ្ធិផលដែលមានហើ យនេះផង លោកហន្តថា ក្នុងនាមអជ្ញាធរតែងតែយកចិត្តទុ កដាក់អំពីសុខទុក្ខ សន្តិសុខ សណ្តាប់ធ្នាប់របស់ប្រជាពលរដ្ឋជា និច្ច។
ទីបញ្ចប់លោកសុខ សម្បត្រិអភិបាលខណ្ឌបានសំណូ មពរដល់ប្រជាពលរដ្ឋមេត្តាទៅចូលរួ មចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នានៅ ថ្ងៃទី១ ខែ កញ្ញា ឆ្នាំ២០១៦ខាងមិុខនេះ ដោយមានភ្ជាប់អត្តសញ្ញាណប័ណ្ណ និងប័ណ្ណស្នាក់នៅភ្ជាប់ទៅជាមួ យផង បន្ទាប់មកលោកបានអញ្ជើញទៅពិនិត្ យមើលការដ្ឋានស្ថាបនាផ្លូវលេ ខ៤២បេតុងឆ្អឹងដែក ប្រវែង៤៨៣ម៉ែត្រនៅសង្កាត់ពន្សាំ ង របស់ក្រុមហ៊ុន មាគាអភិវឌ្ឍន៍ Co.ltdទទួលម៉ៅការពីសាលារាជធានី ភ្នំពេញចាប់ផ្តើមស្ថាបនាតាំងពី ដើមខែ ឧសភា ឆ្នាំ២០១៦ ហើយគ្រោងនិងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ៕ ព្រែកជ័យ