ព័ត៌មានទាន់ហេតុការណ៍៖

ចំណតរថយន្តតាក់សីុនៅមុខរ៉ារថភ្លើងក្បែរព្រះសក្យមុនីចេតិយ្យ សង្កាត់ស្រះចក បង្កភាពរញ៉ែរញ៉ៃរត់ចាប់ម៉ូយប្រសាច

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នករត់ឡានតាក់ស៊ី ដែលឈប់ចតចាប់ម៉ូយបែបអនាធិបតេយ្យនៅម្តំុមុខរ៉ារថភ្លើង ក្បែរព្រះសក្យមុនីចេតិយ្យ ក្នុងសង្កាត់ស្រះចក កំពុងតែបង្កឲ្យមានភាពរញ៉េរញ៉ៃ ដោយអ្នករត់ឡានតាក់ស៊ីទាំងនោះ មកឈប់ចតចាប់ម៉ូយនៅទីនោះ មិនខ្លាចអាជ្ញាធរខណ្ឌនោះឡើយ ដោយបង្កឲ្យកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋអ្នកដំណើរបានរអ៊ូរទាំថា ព្រោះតែអាជ្ញាធរខណ្ឌសង្កាត់បណ្តែតបណ្តោយនោះ  ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានលួចបង្ហើបប្រាប់ថា ព្រោះតែមានអាជ្ញាធរសង្កាត់ស្រះចកជាអ្នកបើកដៃឲ្យក្រុមអ្នករត់តាក់សីុទាំងនោះបង្កើតបែនឡាននេះឡើងហើយ គេឃើញថា មានមន្រ្តីសង្កាត់ជាអ្នកដើរប្រមូលលុយពីក្រុមអ្នករត់តាក់សីុទាំងនោះផងដែរ  បើទោះជាលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញតែងតែចុះទៅចាប់រថយន្តតាក់សីុនោះយកមកអប់រំកន្លងមក ក៏មិនទាន់មានប្រសិទ្ធភាព ដោយសារតែមន្ត្រីសង្កាត់ទាំងអស់ហាក់ដូចជាមិនសូវខ្លាចអំណាចលោកអភិបាលខណ្ឌឡើយ ។

បែនឡានតាក់ស៊ីដែលបង្កភាពរញេរញាយរត់ចាប់ម៉ូយប្រសាចនាំឲ្យកកស្ទះចរាចណ៍រាល់តែថ្ងៃនោះនៅចំណុចខាងមុខរ៉ារថភ្លើងក្បែរព្រះសក្សមុនីចេតិយ្យក្នុងសង្កាត់ស្រះនិងនៅផ្លូវលេខ១០៨ស្ថិតខាងក្រោយធនាគារកាណាឌីយ៉ានិងធនាគារវឌ្ឍនៈស្ថិតក្នុងសង្កាត់វត្តភ្នំនិងនៅផ្លូនៅបរិវេណផ្សារតូចផ្លាហ្សាក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញដែលគ្រប់គ្រងដោយអតីតប្តីរបស់លោកស្រីពេជ្រ សុជាតា សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញឈ្មោះហៅក្រៅតាបេន។

ដោយឡែកលោកអភិបាលខណ្ឌ ប្រជាពលរដ្ឋតែងតែឃើញពីសកម្មភាពចុះធ្វើដោយផ្ទាល់មិនខ្លាចពីការនឿយហត់បើទោះក្រៅម៉ោងរដ្ឋបាលក៏នៅតែឃើញមុខចុះដឹកនាំធ្វើនោះប្រជាពលរដ្ឋរស់នៅខណ្ឌដូនពេញបាននាំគ្នាកោដ្ឋសសើរលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញដែលលោកបានមមាញិកយ៉ាងខ្លាំងក្នុងរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរជាពិសេសលោកអភិបាលតែងតែធ្វើព្យុះធ្វើភ្លៀងក្នុងចុះណែនាំក៏ដូចជាការដេញរថយន្តរថឈ្នួលដែលឈប់ចាប់ម៉ូយមិនខ្វល់ពីការកកស្ទះចរាចរណ៍ដល់អ្នកដំណើរនៅម្តំុគល់ស្ពានជ្រោយចង្វារត្រើយខាងលិចនោះ។និងជាពិសេសទៀតលោកអភិបាលបានលប់បំបាត់ទាំងស្រុងនៅទីតាំងបេនឡាននៅខាងមុខរ៉ារថភ្លើងហើយឃើញថាការធ្វើចរាចរនៅបរិវេណខាងមុខរ៉ានៃព្រះសក្សមុនីចេតិយ្យនោះបានធូរស្រាលមួយរយះតែឥឡូវនេះក៏ចាប់ផ្តើមមានការកកស្ទះចរាចរណ៍ឡើងវិញហើយដោយសារតែនៅមានក្រុមអ្នករថឡានរថឈ្នួលទាំងនោះបានមកតាំងចតចាប់ម៉ូយនៅកន្លែងមុខរ៉ានោះវិញព្រោះតែការអនុញ្ញាតិិពីអជ្ញាធរសង្កាត់ស្រះចកនោះហាក់ដូចជាថ្កើននឹងការណែនាំរបស់លោកអភិបាលខណ្ឌហើយមើលទៅ ។

ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការលប់បំបាត់បេនឡាននៅខាងមុខរ៉ា រថភ្លើងនោះព្រោះអីសាលារាជធានីបានធ្វើការជួសជុលកែលម្អរព្រះសក្សមុនីចេតិយ្យបានស្អាតល្អមានទីធ្លាទូលាយហើយមិនគួរអនុញ្ញាតិឲ្យមានការរត់ចាប់ម៉ូយឡានរថឈ្នួលនៅទីនោះទៀតឡើយ។ដូច្នេះហើយពួកគាត់ក៏បានទទួចសំណូមពរលោកអភិបាលខណ្ឌគួរដាក់កម្លាំងលប់បំបាត់ដូចការធ្វើក្បែរស្ពានជ្រាយចង្វារចឹងទៅប្រហែលជាលែងមានការកកស្ទះចរាចរណ៍នៅទីនោះទៀតហើយ ៕ ស ដារ៉ា

 

IMG_1578 IMG_1577 IMG_1579


ចែករំលែក៖