ព័ត៌មានទាន់ហេតុការណ៍៖

បងផឹក បងដឹង បងស្រវឹង បងដេក៖ មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៤​ម្នាក់ ស្រវឹងស្រារហូត​សន្លប់​ស្តូកស្តឹងក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់ដែលជាមន្រ្តីនគរបាលពាក់ស័ក្ត៤ បានផឹកស្រាស្រវឹងជោគជាំរហូតដល់ឈប់រថយន្តដេកសន្លប់ស្ដូកស្តឹងបង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅអន្តរគមន៍ហៅរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
បុរសដែលស្រវឹងស្រានោះឈ្មោះ ហ៊យ ហុយ ជាមន្ត្រីនគរបាល ប៉ុន្តែមិនដឹងថា បម្រើការងារនៅអង្គភាពណានោះទេ ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក់កូរ៉ូឡា ពណ៍ស មមដល់កន្លែងកើតហេតុហើយក៏ឈប់រថយន្តដេកអស់ជាច្រើនម៉ោងមិនឃើញភ្ញាក់ឡើងវិញ ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យមើលទាំងអស់គ្នា ព្រោះខ្លាចបុរសរូបនោះខ្យល់គរស្លាប់ ក៏នាំគ្នាបើកទ្វារថយន្តជួយសង្គ្រោះនិងហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យផងដែរ ។ ហើយពេលរថយន្តសាមុយមកដល់ទើបដឹងថាបុរសរូបនេះស្រវឹងខ្លាំង រហូតដល់សន្លប់ស្តូកស្តឹងតែម្តងទៅ ៕ស ដារ៉ា

IMG_1580
សូមអានបន្ត ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបង្រ្កាបករណីជួញដូរសត្វព្រៃអណ្តើក និងពស់ ឈ្មួញដឹកផ្ទុកក្នុងរថយន្តក្រុងក្រុមហ៊ុនថោងស៊ីម ចេញពីក្រុងប៉ោយប៉ែតបម្រុងឆ្ពោះទៅភ្នំពេញ


ចែករំលែក៖