ភ្នំពេញ ៖ ជម្លោះរវាង សកម្មជនរបស់គណបក្សសង្រ្គោះជាតិប្រចាំមូលដ្ឋានជាមួយម្ចាស់គ្រប់គ្រងដីឡូត៍មួយកន្លែង ខណៈដែលម្ចាស់ទីតាំងមិនអនុញាតឲ្យយកស្លាកគណបក្សសង្ក្រ្គោះជាតិយកទៅដាំមុខផ្ទះ កើតជាជម្លោះ ផ្អើលសមត្ថកិច្ច កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខដីឡូត៍គម្រោងបើកហាងថ្មី តន្រ្តីបុប្ផាជាយក្រុង ផ្លូវជាតិលេខ៣ ភូមិត្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងបានអោយដឹងថា មុនពេលកើតហេតុមនយស្សមួយក្រុមមានគ្នា៥ទៅ៦នាក់បានយកស្លាកគណះប័ក្សសង្គ្រោះជាតិទៅដាំនៅចញ្ចើមផ្លូវមុខទីតាំងខាងលើដោយពុំមានការអនុញាតិពីម្ចាស់ដីខាងលើឡើយទើបបណ្តាលអោយទំនាស់ពាក្យសំដីខណះដែលម្ចាស់ទីតាំងមិនពេញចិត្តដាក់ស្លាកខាងលើ ។ ទំនាស់សំដីតិងមាត់តឹងកទៅមកឈានទៅដល់បុរសជាម្ចាស់ទីតាំងវាយស្លាកអោយរហែក ទើបផ្ទុះកំហឹងខាងសកម្មជនខាងគណបក្សលើកគ្នាជាច្រើនអ្នកមកកន្លែងខាងលើ ។
តាមសំដីម្ចាស់ទីតាំងបានអោយដឹងថា ថ្វីបើដីជាចំណីផ្លូវក៏ពិតមែនតែជាមុខផ្ទះរបស់គាត់បើពុំមានការអនុញាតមិនអាចដាំស្លាកបានឡើយ ។
បើតាមសំដីមនុស្សជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិបានអោយដឹងថា ចំណុចដែលដាំស្លាកជាចុះណីផ្លូវ រឿងអ្វីដាំមិនបានហើយឈានទៅដល់ប្រើហិង្សាមកវៃរហូតដល់រហែកស្លាក ។ កាជជែករកខុសរកត្រូវនៅកន្លែងកើតហេតុមិនដាច់ស្រេចឡើយរហូតដល់នាំគ្នាទៅសាលាសង្កាត់ក្រោមការសម្របសម្រួលពីចៅសង្កាត់ ទើបមានសភាពស្ងប់ស្ងាត់ទៅវិញ ៕ សុខាសែនជ័យ
សូមអានបន្ត ៖ ក្រឡាប់គោយន្តដឹកពីងពង់សង្កត់អ្នកបើកបរស្លាប់នៅនឹងកន្លែង