ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រសៀលថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា គឺការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្ដោតទៅលើការពង្រឹងសេវាសុខាភិបាលនៅថ្នាក់មូលដ្ឋានដែលមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ជាគោល នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕