ព័ត៌មានទាន់ហេតុការណ៍៖

លោក សារិន្ទ វណ្ណា ប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ៤គ្រួសារ ក្នុងសហគមន៍ស្វាយចេក

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ស្វាយចេកចំនួន៤គ្រួសារ ត្រូវបានលោកសារិន្ទ វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានប្រគល់ប័ណ្ណកម្មសិទ្ធិ កាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីគាត់ កន្លងមក ធ្លាប់មានបញ្ហាទំនាស់ប្តឹងផ្តល់ពីប្រជាពលរដ្ឋក្នុងសហគមន៍ដូចគ្នា ប៉ុន្តែក្រោយមក ពួកគាត់ទាំង៤គ្រួសារ ត្រូវបានខាងជំនាញដែលដឹកនាំដោយលោក សារិន្ទ វណ្ណា ដោះស្រាយចប់សព្វគ្រប់ ។

ប្រជាពលរដ្ឋទាំង៤គ្រួសារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលបានជួយរកដំណោះស្រាយជូនប្រជាពលរដ្ឋចាត់ឲ្យមន្ត្រីក្រោមឱវាទដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដោយគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ទទួលបានលទ្ធផលល្អទាំងអស់គ្នា ។ ប្រជាពលរដ្ឋក៏បានសម្តែងការដឹងគុណចំពោះវត្តមានលោក សារិន្ទ វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ក៏ដូចជាលោកប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព មកប្រគល់ប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់នាពេលនេះ ៕ សុខ ខេមរា

 

ee 4 3 1 5

 


ចែករំលែក៖