ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់ ស្នើឲ្យបងប្អូន សាសនិកឥស្លាមកម្ពុជា ត្រូវរក្សាភាពថ្លៃថ្នូរ ក្នុងពេលចូលរួមបុណ្យហាជ្ជី នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ឆ្នាំ២០១៦នេះ

ចែករំលែក៖

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ ស្នើឲ្យបងប្អូន សាសនិកឥស្លាមកម្ពុជា ត្រូវរក្សាភាពថ្លៃថ្នូរ ក្នុងពេលទៅចូលរួមបុណ្យហាជ្ជី នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ឆ្នាំ២០១៦នេះ
ដោយ កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលកម្ពុជាជាមួយក្រសួងកិច្ចការហាជ្ជប្រទេសអារ៉ាប៊ីសាអូឌីតឆ្នាំនេះបានបង្កលក្ខណៈ ងាយ    ស្រួល ដល់អ្នកដែលទៅធ្វើបុណ្យហាជ្ជី  ក្នុងការដាក់ពាក្យសុំទិដ្ឋាការទៅធ្វើបុណ្យនេះ ។ លោក បានស្នើសុំបែបនេះ ខណៈលោក និងក្រុមការងារ ចូលរួមជូនដំណើរ បងប្អូនសាសនិក ឥស្លាម ទៅធ្វើបុណ្យហាជ្ជីចំនួន ១០០នាក់ ទៅប្រទេសអារ៉ាប់ប៊ីសាអូឌីត
នៅឯអាកាសយាដ្ឋានអន្ដរជាតិ ភ្នំពេញ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី  រដ្ឋលេខា ធិការក្រសួងការងារ បានបញ្ជាក់ថា៖ ថ្ងៃនេះ បងប្អូនសាសនិកឥស្លាម ១០០នាក់វន្ថែមទៀតមានឱកាស និងលទ្ធភាពទៅធ្វើបុណ្យហាជ ដើម្បីបំពេញ កាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេស រ៉ាប៊ីសាអូឌីត។ ក្នុងឱកាសនោះ លោកអូស្មាន ហាស្សាន់ក៍បានសម្រាប់ ពីលទ្ឋផល នៃការដាក់ពាក្យ  ស្នើយសុំបែបបទធ្វើទិដ្ឋាការទៅប្រារព្វ ពិធីបុណ្យហាជ្ជនៅឆ្នាំនេះ សម្រាប់កម្ពុជា គឺគ្មានបញ្ហាកកស្ទះ  រឺដាក់កម្រិតតាមចំនួនកំណត់ដូចកាលពីឆ្នាំកន្លងទៅឡើយ ។ លោកបញ្ជាក់ថា ៖  ដោយមានកិច្ចអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រួលលើបញ្ហានេះ សម្តេចនាយករដ្ឋមន្រ្តី បានអនុញ្ញាតិ អោយខ្ញុំជាតំណាងអញ្ជើញទៅដោះ ស្រាយជាមួយក្រសួង កិច្ចការហាជ្ជប្រទេស អារ៉ាប៊ីសាអូឌីត។ ជាលទ្ឋផល ក្នុងជំនួបសម្តែងការគួរសម របស់ខ្ញុំ ជាមួយលោក Bandar Al Hajjar រដ្ឋមន្រ្តីក្រសួង កិច្ចការហាជ្ជនៃប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ គុម្ភៈ ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកិច្ចការហាជ្ជ លោករដ្ឋមន្រ្តីបានសន្យាសម្រួលមិនដាក់ បន្ទុកកំណត់របិមាណ ដល់សាសនិក ខ្មែរឥស្លាមដែលដែលស្នើសុំចេញទិដ្ឋាការទៅប្រារព្ឋពិធីបុណ្យហាជ្ជបីដូចជា ឆ្នាំ២០១៥ ទៀតឡើយ ទោះបីជាលទ្ឋភាពរបស់ពលរដ្ឋកម្ពុជា បានកើនឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែបរិមាណ នេះ ក្រសួងកិច្ចការហាជ្ជនៅតែអាចផ្តល់ការអនុគ្រោះ ជាពិសេស ដោយឃើញពីទំនាក់ទំនងល្អរបស់ប្រមុខ រដ្ឋាភិបាលកម្ពុជា ជាមួយប្រជាពលរដ្ឋជាទូទៅរួមទាំងសាសនិកឥស្លាមផងដែរ។

លោកអូស្មាន ហាស្សាន់ បាន បញ្ជាក់ថា ៖ ឆ្នាំនេះសាសនិកឥស្លាមដែលបាននិងកំពុងចេញដំណើរជាបន្តបន្ទាប់ ទៅបំពេញកាតព្វកិច្ចពិធីបុណ្យហាជ្ជមានចំនួន៨០០នាក់ ដែលចំនួននេះគឺមិនទាន់មានបុគ្គលណាម្នាក់ ត្រូវបានបិទមិនចេញទិដ្ឋការជូននោះឡើយ។ ក្នុងឳកាសនោះដែរលោករដ្ឋមន្រ្តីប្រតិភូក្នុងនា រដ្ឋាភិបាល កម្ពុជាបានសន្យាថា នឹងបន្តនៅជាមួយបងប្អូន ហើយតស៊ូដោះស្រាយរាល់បញ្ហាកង្វល់នានា ដែលកើត ឡើងទាំងមុន កំពុង និងក្រោយកិច្ចការប្រារព្ឋពិធីបុណ្យហាជ្ជនេះ ជាពិសេសលោកក៏បានអោយ បណ្តាក្រុមហ៊ុនអ្នកដឹកនាំហាជ្ជទាំងអស់ផ្តល់លេខទូរស័ព្ទជូនលោកដើម្បីងាយស្រួលបន្តទាក់ទងសួរ សុខទុក្ខនៅពេលដែល ពួកគេទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីត។  ក្នុងជំនួបសម្ភាសន៍នឹងបណ្តាអ្នកសារពត៍មាន សាសនិកឥស្លាមកម្ពុជា ដែលគ្រោងនឹងចេញដំណើរ បានកោតសរសើរ និង ថ្លែង អំណរគុណដល់រាជរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីត និង រាជរដ្ឋាភិបាលកម្ពុជា ដែល បានសហការសម្រួលរាល់បញ្ហាកកស្ទះនានា ក្នុងដំណើរការទៅធ្វើពិធី បុណ្យហាជ្ជី ជាពិសេសឆ្នាំនេះ ពុំមានឧបសគ្កនានាដែលតែងតែកើតឡើងដូច ក្នុងបណ្តាឆ្នាំកន្លងទៅឡើយ ។

សូមបញ្ជាក់ថា៖  កាលពីឆ្នាំ២០១៥កន្លងទៅ បងប្អូនសាសនិកឥស្លាមចំនួន ១២០០នាក់ ដែល បានចុះឈ្មោះសុំទិដ្ឋាការទៅធ្វើពិធីបុណ្យហាជ្ជ តែដោយមានការ កំណត់ ចំនួនពីរដ្ឋាភិបាល អារ៉ាប៊ីសាអូឌីត ធ្វើអោយអ្នកដែលទទួល បានទិដ្ឋាការតែ៦៨០នាក់ប៉ុណ្ណោះក្នុងនោះមាន៤០  ជាក្រុម ហាជ្ជីផ្លូវការ ដែលឧបត្ថម្ភដោយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

សូមជំរាបផងដែរថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម។ ជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទី ប្រមាណ ៤លានអ្នក  អញ្ជើញទៅប្រារព្វបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេស អារ៉ាប៊ីសាអូឌីត។ នៅឆ្នាំនេះ ពិធីបុណ្យអាចនឹង ត្រូវ ចាប់ផ្តើមពីថ្ងៃទី១១  ខែកញ្ញាហើយបន្តរយៈពេលប្រមាណ មួយសប្តាហ៍។ សម្រាប់អ្នក ដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ច សម្រាប់គេទេ ៕ សំរិត

 

image2 image7 image6 image5 image4 image3 image1 image8


ចែករំលែក៖