ភ្នំពេញ៖ក្រុមក្មេងទំនើង៤នាក់ជិះម៉ូតូ២គ្រឿងមិនដឹងថាពួកគេជិះទៅណានោះទេស្រាប់ប្រទះឃើញសមត្ថកិច្ចក៏នាំគ្នាព្យាយាមជិះរត់គេចយ៉ាងលឿន ហើយធ្វើឲ្យមានការសង្ស័យត្រូវបានកម្លាំងអន្តរាគមន៍ដេញតាម និងចាប់ឃាត់ខ្លួនបាននាំយកប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យដើម្បីសាកសួរនាំកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ការដេញតាមចាប់ឃាត់ខ្លួនយុវជន២នាក់នោះ គឺស្ថិតនៅចំណុចផ្លូវវ៉េងស្រេងកែងផ្លូវបត់ចូលផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យុវជនដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ១/នាង ធារៈ ប្រុស អាយុ១៨ឆ្នាំ ជា សិស្សវិទ្យាល័យជា ស៊ីម ២/ឡុង សិម ប្រុស អាយុ១៦ឆ្នាំ មុខរបរព្រូឡាន ៣/ហ៊ុយ វិចិត្រ ប្រុស អាយុ១៨ឆ្នាំ មុខរបរជាងសំណង់ និង៤ឈ្មោះ ចក ឡាយ ប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យបានប្រាប់ថា កម្លាំងល្បាតប៉ុសិ៍្តសហការខណ្ឌនិងក្រុងចេញល្បាតក្នុងមូលដ្ឋានដូចសព្វដង ខណៈនោះក៏ប្រទះឃើញយុវជន៤នាក់ខាងលើជិះម៉ូតូ២គ្រឿង ហើយ១គ្រឿម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី០១៦ ពាក់ស្លាកលេខ កំពង់ធំ1H-2531 និង១គ្រឿងទៀតម៉ាកMSX ពណ៌សបិទពណ៌ខ្មៅ មិនចាំស្លាកលេខ។ ខណៈដែលពួកគេប្រទះឃើញសមត្ថកិច្ចក៏ព្យាយាមជិះគេច កម្លាំងក៏ដេញតាមហើយយុវជនជិះម៉ូតូហុងដាឌ្រីមជ្រុលទៅបុកខឿនចិញ្ចើមផ្លូវបណ្តាលឲ្យដួលតែមិនបណ្តាលឲ្យរបួសទេសមត្ថកិច្ចក៏ឃាត់មកសួរនាំ។
សមត្ថកិច្ចបន្តថា យុវជន៤នាក់គេទើបចេញពីក្លឹបផឹកស៊ីស្រវឹង ហេតុដូច្នេះពួកគេសមត្ថកិច្ចក៏ព្យាយាមរត់គេច ព្រោះខ្លាចផាកពិន័យ។ យុវជន៤នាក់សមត្ថកិច្ចក៏នៅសំរាក់ប៉ុសិ៍្ត១យប់រងចាំថ្ងៃស្អែកតម្រូវក្រុមគ្រួសារមកទទួលយកទៅ៕ តាឡឹម