ព័ត៌មានទាន់ហេតុការណ៍៖

ជាងផ្សាដែកម្នាក់ត្រូវចរន្តអគ្គិសនីឆក់បណ្ដាលឲ្យធ្លាក់ពីលើផ្ទះមកដល់ដីរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសដែលជាងផ្សាដែកម្នាក់ ត្រូវចរន្តអគ្គិសនីឆក់តាំងពីលើដំបូលផ្ទះរហូតមកដល់ដីបណ្ដាលឲ្យរងរបួសធ្ងន់ ខណៈដែលឡើងផ្សាដំបូលសំយ៉ាបផ្ទះឲ្យគេ តែសំណាងល្អ មិនគ្រោះថ្នាក់ដល់ជីវិត ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង១៥ នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅក្នងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋដែលរស់នៅជិតខាងក្បែរកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះខាងលើមានឈ្មោះ ឈុន សុខរស់ ភេទប្រុសអាយុ ៣៣ ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា មុនពេលកើត គេបានឃើញជនរងគ្រោះដែលជាមេជាងបានឡើងទៅលើសំយ៉ាបផ្ទះ ដែលកំពុងផ្សា តមកខាងមុខ ហើយបានឲ្យកម្មករម្នាក់ទៀត ដែលជាកូនជាងមានឈ្មោះ ឆឹង សុខទី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងភូមិកើតហេតុជាមួយគ្នាបាន ហុចដែកមួយដើមទៅឲ្យជនមេជាង ដែលកំពុងនៅខាងលើដំបូល ខណៈហុចដែកទៅមេជាងនៅខាងលើ បានទទួលយករួចដែក ដោយមិនមានការប្រុងប្រយត្ន័លើកទៅ ក៏ស្រូបជាមួយខ្សែកាប្លិ៍ស្រាតខាងលើរបស់អគ្គិសនី ឯកជនបណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូលកម្ពស់ប្រហែល ៤ម៉ែត្រ ធ្លាក់ដាំក្បាលចុះមកក្រោមរងរបួសធ្ងន់។
ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានលើកយកជនរងគ្រោះមកជួយធ្វើចលនានិងសង្គ្រោះបឋមដោយយកជនរងគ្រោះមកកប់នឹងដីខ្សាច់ និងបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន និងបានហៅរថយន្ដរបស់មន្ទីរពេទ្យបង្អែកដង្កោ ដើម្បីដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃផងដែរ ៕ ជីម ភារ៉ា ដង្កោ
IMG_3022 IMG_3023 IMG_3020 IMG_3018 IMG_3024

ចែករំលែក៖