ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១-  កម្ពុជាបើកទូលាយសម្រាប់វិនិយោគពីគ្រប់ប្រទេស = បើប្រទេសណាមកវិនិយោគ កម្ពុជានឹងស្វាគមន៍?

២- បើប្រទេសណាមិនមក កម្ពុជាគ្មានសិទ្ធិចាប់បង្ខំគេទេ = មិនមកវិនិយោគ គឺជាសិទ្ធិរបស់គេ។

៣- ដើម្បីទាក់ទាញនិងលើកទឹកចិត្តឲ្យវិនិយោគបរទេសចូលមករកស៊ីនៅកម្ពុជា = រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើច្បាប់ដើម្បីទាក់ទាញវិនិយោគនិងលើកទឹកចិត្តដល់វិនិយោគិនដូចជាការលើកលែងពន្ធនាំចូលវត្ថុធាតុដើម ។ល។

៤- វិធានការណ៍ផ្អាកឬបិទជាស្ថាពរក្លឹបកំសាន្ត = គឺជាវិធានការណ៍សមស្រប។ បើរដ្ឋខិតខំបំបាត់តែក្លឹបកំសាន្តមិនជួយផងធ្វើម៉េចបាត់បាន?

៥-  ករណី សេង សារី ប្រៀបដូចយកប៌ីចេង អំបឹល ម្រេចទៅដាក់លើម្ហូបផ្អូមទៅហើយ = មិនអាចកែកុនបានទេ?

៦- ករណី សេង សារី ប្រៀបដូចយកឱសថទិព្វទៅដាក់លើសាកសពដែលគេកប់ទៅហើយនោះទេ = មិនអាចស្តារបានទេ?

៧- ការសាកសួរដើម្បីយកព័ត៌មាន = គឺជារឿងធម្មតាធ្វើម៉េចឲ្យតែបានចេញព័ត៌មានសម្ងាត់ណាមួយ?

៨- ទោះអាវិទ្យុមនសិការខិតខំបកស្រាយយ៉ាងណា = ក៏មិនអាចស្តារកេរ្ត៍ឈ្មោះ សេង សារី បានដែរ?

៩- នៅពេលនេះ សេង សារី បានក្លាយទៅជាសាកសពទៅហើយ = លែងជាបញ្ញវ័ន្តម្នាក់ល្បីឈ្មោះហើយ?

១០- មន្ត្រីរាជការបានបើកប្រាក់បៀវត្សរ៍មុនថ្ងៃកំណត់ = តែក្រុមឧទ្ទាមក្រៅច្បាប់ថាអត់មានប្រាក់បើក? ៕

ដោយ ៖ សិលា


ចែករំលែក៖