ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់៥គ្រាប់រងរបួសធ្ងន់សង្ស័យជារឿងគំនុំ​ (មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីយយោធាម្នាក់ បានរងរបួសធ្ងន់ ខណៈខ្មាន់កាំភ្លើងបាញ់ចំនួន០៥គ្រាប់ គ្រាដែលគាត់បានជិះម៉ូតូឌុបចេញពីហាងផឹកសុីមួយកន្លែងមានយីហោ ពីរ៉ាមិត គោលបំណង់ទៅផ្ទះវិញ ហើយខ្មាន់ភ្លើងបានគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍បាញ់ប្រហានេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចមុខសាលាអន្តរជាតិ ឃីដលែន តាមបណ្តោយផ្លូវ ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ លី ហុងសេង ហៅតាចេក អាយុ ជាង៥០ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវក្មាំងកាំភ្លើងបាញ់អោយរបួសត្រូវចំនួនគ្រាប់ទី១ត្រូវកញ្ចឹងកធ្លាយ១គ្រាប់ទៅត្រូវស្មាបុរសរត់ឌុបបៀមគ្រាប់ជាប់១គ្រាប់ ត្រូវភ្លៅ១គ្រាប់ ត្រូវម្រាមដៃ១គ្រាប់បែកសាច់ ត្រូវទ្រូង១គ្រាប់ ខ្នង១គ្រាប់ ។

ចំណែកអ្នករត់ម៉ូតូឌុបមានឈ្មោះ សារ៉េន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរសន្តិសុខហាងពីរ៉ាមីតស្នាក់នៅភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រែកតាយ៉ូន ឃុំ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។ រងរបួសត្រូវចំ១គ្រាប់ ចំស្មា ខាងស្តាំ ដែលគ្រាប់នោះធ្លាយពីជនរងគ្រោះទី១ (ហៅតាចេក) ។

តាមប្រភពជុំវិញកន្លែងកើតហេតុ  និងក្រុមអ្នករត់ម៉ូតូឌុបដែលស្គាល់ជនរងគ្រោះឈ្មោះ តាចេក និងជាម៉ូយដែលតែងតែឌុបគាត់ ចេញចូលផឹកសុីនៅហាងពីរ៉ាមិតនោះ បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ លី ហុងសេង ហៅតាចេក បានចេញពីហាងពីរ៉ាមិត ហើយគាត់បានខលហៅរថយន្តតាក់ស៊ីម៉ែត្រ ដែលជាម៉ូយប្រចាំរបស់គាត់អោយមកយកទៅផ្ទះ តែតាក់ស៊ីនោះជាប់រវល់មិនបានមក ។

ពេលនោះគាត់ហៅម៉ូតូឌុប ដែលជាសន្តិសុខយាមនៅហាងពីរ៉ាមិតអោយឌុបគាត់ទៅផ្ទះ បន្ទាប់មកគាត់ក៏ឡើងជិះម៉ូតូចេញទៅ លុះទៅដល់ចំណុចផ្លូវ១៩៦៦ មុខសាលា ឃីដលែន ក៏មានជនសង្ស័យជាខ្មាន់ភ្លើងបានជិះម៉ូតូមកធ្វើសកម្មភាពបាញ់ប្រហាទៅលើជនរងគ្រោះចំនួន០៥គ្រាប់និងធ្លាយត្រូវអ្នកឌុប១គ្រាប់បណ្តាលអោយរងរបួសទាំង២នាក់ធ្ងន់ធ្ងរតែម្តងហើយភ្លាមនោះជនសង្ស័យជាខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ស្រមោល ។

ពាក់ព័ន្ធនិងករណីបាញ់ប្រហានេះ លោកវរៈសេនីយ៍ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា លោកកំពង់ធ្វើការស្រាវជ្រាវនិងសើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតហើយលើករណីនេះ លោកបញ្ជាក់ថាករណីនេះគឺសង្ស័យជារឿងគុំនុំ។ ប៉ុន្តែលោកមិនទាន់កំណត់បាននូវឡើយថាកាំភ្លើងដែលក្រុមជនសង្ស័យបាញ់នោះជាម៉ាកអ្វីនោះទេព្រោះតាមការមើលសំបកគ្រាប់គឺអាចប្រើបានច្រើនម៉ាក។

លោកបន្តទៀតថានៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកគ្រាប់ចំនួន០៤គ្រាប់និងបំណែកក្បាលគ្រាប់ជាច្រើន។

ក្រោយមកបុរសរត់ឌុបបានជិះម៉ូតូទៅពេទ្យដោយខ្លួនឯងមិនបានដឹកជនរងគ្រោះទៅជាមួយទេ។នោះហើយករណីនេះ ក៏ផ្អើលដល់ក្រុមរត់ម៉ូតូឌុបនៅម្តុំហាង អលស្តារ មកមើលហើយរួចបានឌុបតាចេកទៅពេទ្យតែ តាចេក បានអោយឌុបទៅផ្ទះគាត់វិញ ម៉ូតូឌុបក៏ឌុបទៅគោលដៅ២៤ម៉ោង របស់សមត្ថកិច្ចខណ្ឌសែនសុខអោយជួយអន្តរាគមន៍ ។

ដោយឡែកតាមសម្តីរបស់បុរសម្នាក់ឈ្មោះ ស៊ឹម អូន អាយុ៤២ មុខរបរនគរបាល ស្នាក់នៅខណ្ឌទួលគោក ដែលជាអ្នកស្គាល់ជនរងគ្រោះ តាចេក ព្រោះជាម៊ូយប្រចាំហាងដូចគ្នា ធ្លាប់ផឹកស៊ីជល់កែវជាមួយគ្នាញឹកញាប់ បានប្រាប់ឲដឹងថានៅមិនពេលកើតហេតុ គាត់នៅផឹកស៊ីនៅហាង អលស្តារ នៅតាមផ្លូវកើតហេតុ ១៩៦៦ ចង្ងាយពីកន្លែងកើតហេតុ ជា៥០០មែត្រ ក៏មានសន្តិសុខហាងមកប្រាប់គាតថា មានគេរកគាត់ អោយទៅមើលនៅខាងមុខព្រោះមានករណីគេបាញ់មនុស្ស បន្ទាប់មកគាត់បានជិះរថយន្តរបស់គាត់ម៉ាកកូរ៉ូឡា ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2V-6143 ទៅមើលតែពេលទៅដល់មិនឃើញអ្វីនោះទេ លុះក្រោយមកមួយសន្ទុះ គាត់ក៏ត្រឡប់មកដល់ហាងពិរ៉ាមិត ខណះនោះក៏មានឈ្មោះឡា ជាម៊ូយតាក់ស៊ីរបស់ ជនរងគ្រោះទូរស័ព្ទមកប្រាប់ថា តាចេកត្រូវគេបាញ់ ឥឡូវត្រូវបញ្ជូនទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រហើយ ហើយតាចេកបានផ្តាំថា អោយសមត្ថកិច្ចនៅយាមមើលអ្នកផ្ទះគាត់ផង នេះជាបណ្តាំរបស់ជនរងគ្រោះតាចេក។ ស្របពេល ដែលឈ្មោះ ស៊ឹម អូនមកដល់ហាងពីរ៉ាមិត សមត្ថកិច្ចបានមកដល់ព្រោងព្រាត និងបានសួរនាំ ក៏បុរសឈ្មោះ ស៊ឹម អូន ប្រាប់ថាស្គាល់ តាចេក ទើបសមត្ថកិច្ចសុំការបំភ្លឺពីគាត់ ។

ក្រោយពេលកើតហេតុ និងក្រោយពេលសាកសួរបំភ្លឺពីបុរស ស៊ឹម អូន ដឹងពីសមាសភាពរបស់ឈ្មោះ ស៊ឹម អូន និងដឹងថា ស៊ឹមអូន មានកាំភ្លើងប្រើប្រាស់ ទើបលោកអធិការខណ្ឌសែនសុខ និងលោកមេប៉ុស្តិភ្នំពេញថ្មី សុំពិនិត្យមើលកាំភ្លើងរបស់ ស៊ឹម អូន ម៉ាក រ៉ូឡូ ទើបកំលាំងសមត្ថកិច្ចសុំឃាត់ឈ្មោះ ស៊ឹម អូន ទៅសាកសួរបន្តនៅអធិការដ្ធាននគរបាលខណ្ឌសែនសុខ តែក្រោយមក មិនមានអ្វីជាតំរុយនិងមិនមានទាក់ទិនហេតុការណ៍នេះ ក៏បានអោយឈ្មោះ ស៊ឹម អូន ត្រឡប់ទៅវិញ ៕ តុង សីហា

[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1163635440325559/” width=”600″ height=”400″ onlyvideo=”1″]

 

33

 
សូមអានបន្ត ៖ លោក ម៉ក់ ឧសភា អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មអាចនឹងត្រូវដកតំណែង


ចែករំលែក៖