ព័ត៌មានទាន់ហេតុការណ៍៖

ផ្គេីន​ណាស់! ក្រុមក្មេងទំនើងបង្ហោះម៉ូតូចំនួន ០៤នាក់នៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង​ ត្រូវនគរបាលស្រុកក្រគរ ឃាត់ខ្លួន​

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ 

ក្មេងទំនើង ដែល(បង្ហោះម៉ូតូ) កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចលើផ្លូវកៅស៊ូ ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីក្មេងទំនើងបង្ហោះម៉ូតូ ក្រោយមកកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយស បានធ្វើការស្រាវជ្រាវរហូតមកដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ០៨:៣០ នាទីទើបឃាត់ខ្លួនក្មេងទំនើងបានចំនួន ០៤នាក់ ។

 ១. ឈ្មោះ ត សហ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ  ។

២. ឈ្មោះ ហល សហ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ។

៣. ឈ្មោះ លង លក្ខ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ។ 

៤.ឈ្មោះ វន រវន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ  រស់នៅភូមិក្បាលទាហាន ឃុំឈើតុំ ស្រុកក្រគរ។

ចំណែក​វត្ថុតាង៖ ម៉ូតូចំនួន ៣ គ្រឿង

 ១ . ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិត  ឆ្នាំ ២០២២  ស្លាកលេខ ពោធិ៍សាត់ 1M.1556

 ២ . ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិត  ឆ្នាំ ២០២១ ស្លាកលេខ ពោធិ៍សាត់ 1L.7974

៣ .ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិត  ឆ្នាំ ២០២១  ស្លាកលេខ ភ្នំពេញ 1IT.5612។ 

ក្រោយធ្វើការអប់រំនិងកិច្ចសន្យារួច សមត្ថកិច្ចបានឱ្យអាណាព្យាបាល ធ្វើលិខិតធានា យកទៅអប់រំបន្តនៅគេហដ្ឋាន ចំពោះម៉ូតូដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំរយៈពេល ០៣ខែ៕

ដោយ៖ អរុណរះ


ចែករំលែក៖