ព័ត៌មានទាន់ហេតុការណ៍៖

ហ្វឹកហ្វឺនត្រៀមសង្គ្រោះគ្រោះមហន្តរាយ ដែលអាចកើតមានក្នុងអំឡុងរដូវវស្សា

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចូលរួមក្នុងកិច្ចការងារ សង្គមស្តីពីការពារគ្រោះមហន្តរាយដែល អាចកើេតមានជាយថាហេតុដោយគ្រោះទឹកជំនន់បង្កឲ្យខូចខាតទ្រព្យសម្បត្តិប្រជា ពលរដ្ឋក៏ដូចជាបាត់បង់អាយុជីវិតមនុស្ស សត្វក្នុងរយៈពេលហ្វឹកហ្វឺនចាប់ពីដើមខែ កក្កដារហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ បានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនត្រៀម សង្គ្រោះគ្រោះមហន្តរាយប្រព្រឹត្តទៅនៅ ទីបញ្ជាការកងទ័ពជើងទឹកជ្រោយចង្វា ស្ថិតក្រោមអធិបតីភាពលោកនាយឧត្តម នាវី ទៀ វិញ អគ្គលេខាធិការគណៈកម្មាធិ ការជាតិសន្តិសុខលំហសមុទ្រ មេបញ្ជាការ កងទ័ពជើងទឹក ព្រមទាំងមានការចូលរួម ពីនាយនាវី ពលនាវិកជាច្រើនរូបទៀត ។

លោកឧត្តមនាវីត្រី ថាច់ សុវណ្ណារិទ្ធ ស្នងការរងប្រតិបត្តិការបញ្ជាការដ្ឋានកង ទ័ពជើងទឹកបានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺន មានរយៈពេល៦១ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែ កក្កដា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ មានកម្មសិក្សាការីចូលរួម១០៨នាក់ ដែល ជានាយនាវីកងទ័ពជើងទឹក មានដូចជា លំហាត់របៀប បទវិន័យទូទៅរបស់ខ.ភ.ម បទបញ្ជាផ្ទៃក្នុង បច្ចេកទេសបើកបរ ថែទាំ អូប័រ យុទ្ធវិធីបើកបរ អប់រំចិត្តសាស្ត្រ និង អប់រំកាយ កីឡា ។ វគ្គហ្វឹកហ្វឺនបំប៉នជំនាញ សង្គ្រោះគ្រោះមហន្តរាយមានរយៈពេល ៤៥ថ្ងៃ ក្នុងនោះមានហ្វឹកហ្វឺនបច្ចេកទេស សង្គ្រោះដោយមធ្យោបាយនានា អូប័រ ប្រើ ប្រាស់រថយន្ត បច្ចេកទេសសង្គ្រោះ សុខាភិ បាល និងសង្គ្រោះដោយមនុស្សផ្ទាល់ ។

លោកនាយឧត្តមនាវី ទៀ វិញ បានកោតសរសើរពីស្មារតីខិតខំប្រឹងប្រែងរៀនសូត្រ របស់កម្មសិក្សាការីក្នុងរយៈពេលកន្លង មក ផ្អែកតាមរបាយការណ៍ និងការអនុវត្ត ជាក់ស្តែងឆ្លើយតបទៅនឹងអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលឲ្យកងកម្លាំង ប្រដាប់អាវុធទាំងអស់ត្រៀមលក្ខណៈហ្វឹក ហ្វឺនចុះជួយប្រជាពលរដ្ឋ សង្គ្រោះជនរង គ្រោះទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិ ភាព ។

លោកនាយឧត្តមនាវីបន្តថា ការហ្វឹក ហ្វឺនជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ ពេលវេលាពិតជាមានសារសំខាន់ពេល មានបញ្ហាកើតឡើងអាចគ្រប់គ្រងសភាព ការណ៍បាន ទោះនៅទីណា កន្លែងណាឲ្យ តែមានបទបញ្ជាពីរាជរដ្ឋាភិបាល ក្រសួង ការពារជាតិយើងអាចដឹកនាំកម្លាំងជួយ សង្គ្រោះបានទាន់ពេល ។

ក្នុងឱកាសនោះដែរគណៈអធិបតីក៏បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់កម្មសិក្សាការី និងផ្តល់ទឹកក្រូច៥០០កេស ឧបត្ថម្ភពីសប្បុរសជនផងដែរ ៕ សុខដុម

 

a s

 
សូមអានបន្ត ៖ សម្ដេចប្រធានព្រឹទ្ធសភាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-អូស្ត្រាលី


ចែករំលែក៖