ព័ត៌មានទាន់ហេតុការណ៍៖

របងវិទ្យាល័យ ជាសឹុម សាមគ្គីក្លាយជាកន្លែងដាក់តាំងលក់រថយន្ត

ចែករំលែក៖

ភ្នំពេញ៖ របងវិទ្យាល័យ ជាសឹុម សាមគ្គី កំពុងក្លាយជាកន្លែងដាក់តាំងលក់រថយន្ត យ៉ាង អនាធិបតេយ្យ ធ្វើអោយបាត់បង់សណ្នាប់ធ្នាប់ យ៉ាងខ្លាំងដល់ចិញ្ចើមផ្លូវសាធារណ: ដែលទីតាំងនេះស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧១  សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ មហាជនច្រើននាក់ពិតជាមិនសប្បាយចិត្តរឿង អ្នកលក់ឡានម៉ូតូ ព្រោះតែផលប្រយោជន៍របស់ខ្លូន ធ្វើអោយបាត់បង់ សណ្នាប់ធ្លាប់ក្នុងសង្គមសព្វថ្ងៃនេះ ។ ចំណែកអាជ្ញាធរវិញ ដូចជាមើលមិនឃើញសោះចំពោះបញ្ហានេះ ឬមួយក៏អាជ្ញាធរធ្វើមិនដឹង និងមិនឃើញរឿងនេះ សង្ស័យមានផលប្រយោជន៍ខ្លះហើយមើលទៅ ។

ប្រជាពលរដ្ឋនិយាយថា ការបណ្តោយឱ្យចតរថយន្ដដាក់លក់ បែបនេះ គឺជាគំរូដ៏អាក្រក់មួយមិនគួរមានឡើយ ព្រោះការបណ្តែតបណ្តោយអោយបែបនេះ វាពិតជាមានផលប៉ះពាល់ខ្លាំងណាស់ដល់សង្គម ។

ប្រជាពលរដ្ឋ បាននិយាយថែមទៀតថា ដូច្នេះ សូមលោក អាជ្ញាធរមូលដ្ឋាន ក៏ដូចជាថ្នាក់ខណ្ឌទួលគោកមេត្តាចុះទៅរៀបចំសណ្នាប់ធ្នាប់នៅរបងវិទ្យាល័យ សាមគ្គីនេះផង កុំទុកអោយនៅបែបនេះអី អាក្រក់មើលណាស់ យូរទៅៗរបងសាលារៀនក្លាយជាកន្លែងដាក់លក់រថយន្តបែបនេះទៅវិញ ៕ ជ្រោយពេជ្រ

 

image4 image3 image2 image1 image5


ចែករំលែក៖