ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបទីតាំងម៉ាស្សាកោសជប់លួចបង្កប់សេវាផ្លូវភេទឃាត់ខ្លួនម្ចាស់ និងមេការរំដោះនារី១០នាក់

ចែករំលែក៖

ភ្នំពេញ៖ នារី១០នាក់ត្រូវបានរំដោះខ្លួនចេញពីទិតាំងផ្ទះឈេីមួយកន្លែង និង២នាក់ទៀត ដែលជាមេការ និងថៅកែស្រីនោះ ឃាត់ខ្លួនយកទៅសួរនាំដោយជាប់ពាក់ពន្ធ័នឹងការបេីកកន្លែងម៉ាស្សា កោសជប់ហេីយលួចបម្រើសេវាផ្លូវភេទ ។

ទីតាំងខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនស្នងការនគរបាលរាជធានីភ្នំពេញ ចុុះបង្រាបកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ដឹកនាំដោយលោកផាត់ ផល្លា នាយរងការិយាល័យ និងមានការសម្របសម្រួលពីលោកស្រី ម៉ាកនី ព្រះរាជ្ញារងសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

ទីតាំងម៉ាស្សា កោសជប់លួចបង្កប់សេវារកស៊ីផ្លូវភេទ ដែលសម្ថកិច្ចចុុះបង្រ្កាបខាងលេីនេះ មានយីហោ មុំម៉ាស្សាកោសជប់៧២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចដែលចុុះអនុវត្តលេីទីតាំងមួយនេះ បានឱដឹងថា ម្ចាស់ហាង និងមេការមេីលការងារខុសត្រូវឃាត់ខ្លួនយកទៅសួរនាំ រីឯមនុស្សស្រីទាំង១០នាក់នោះ ក៏យកទៅបំភ្លឺផងដែរ ។

ម្ចាស់ហាង និងមេការត្រូវបានគេស្គាល់ឈ្មោះ នួន សុខណា ភេទស្រីអាយុ៣២ឆ្នាំ រីឯមេការប្រុសឈ្មោះ ប៊ុន គីម អាយុ២២ឆ្នាំ ។

ប្រជាពលរដ្ឋនៅជិតខាងបានឱ្យដឹងថា ទីតាំងម៉ាស្សាកោសជប់លួចបង្កប់សេវារកស៊ីផ្លូវភេទនេះ បានបេីកយូរខែមកហេីយ មិនឃេីញសមត្ថកិច្ចប៉ុស្តិ៍ ឫខណ្ឌចុះបង្រ្កាបនោះទេ ទេីបពេលនេះឃេីញខាងជំនាញចុះក្រសោបម្តងប្រមូលទៅលាងក្អែលចេញដេីម្បីឲ្យស្គាល់គ្នា ៕ អារុណរះ

4 3 2 1 5


ចែករំលែក៖