ព័ត៌មានទាន់ហេតុការណ៍៖

គ ជ ប នឹងចល័តការិយាល័យចុះឈ្មោះបោះទៅដល់តំបន់រោងចក្រកាត់ដេរដើមី្បងាយ​ស្រួលដល់កម្មករ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីសម្រួលដល់ការលំបាករបស់កម្មករកម្មការិនីរោងកាត់ដេរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រោងនឹងចល័តការិយាល័យចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ទៅកាន់ដំបន់ដែលកម្មករកម្មការិនីរស់នៅ និងធ្វើការ នៅតាមរោងចក្រ នានាក្នុងរាជធានីភ្នំពេញ។

លោក ហ៊ី រ៉ុង ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ ជ ប និងជាប្រធាននាយកដ្ឋានប្រតិបតិ្តការនៃ គ ជ ប បានមានប្រសាសន៍នាពេលកន្លងថ្មីៗនេះ ថា គជប គ្រោងនឹងចល័តការិយាល័យចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦នេះទៅតាមតំបន់រោង ចក្រ និង តាមតំបន់ដែលមានបន្ទប់ជួលកម្មករ កម្មការិនីរស់នៅច្រើនបើសិនជាមាន សំណើពីក្រុមសហជីពនិងកម្មករកម្មកា រិនី។

លោកបញ្ជាក់ថា តែទោះជាយ៉ាងណា ជាដំបូង គ ជ ប បានទុកពេល២៥ថ្ងៃក្នុង ការចុះឈ្មោះបោះឆ្នោះនៅតាមឃុំសង្កាត់ និង៤៥ថ្ងៃទៀតរៀបចំចុះឈ្មោះនៅតាម ភូមិ ហើយត្រឡប់មកឃុំ-សង្កាត់វិញ។ យោងតាមទិន្ន័យរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា មានកម្មករកម្មការនីប្រមាណជាង៦០ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជាហើយទីតាំងកម្មករកម្មការិនីដែលធ្វើការនិងស្នាក់នៅគឺ ក្នុងរាជធានីភ្នំពេញ៕ សហការី

34


ចែករំលែក៖