ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអាគារដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារមន្ទីរពហុព្យាបាលអន្តរជាតិខេមា

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធអាគារដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារមន្ទីរពហុព្យាបាលអន្តរជាតិខេមា ដែលស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នាឱកាសនោះផងដែរ លោកស្រី ក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំ និងការអនុវត្តន៍នូវគោលនយោបាយ ឈ្នះ ឈ្នះ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងមានភាពរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏ជាផ្នែកមួយនៃការអភិវឌ្ឍនផងដែរ ។

ការដាក់សម្ពោធអាគារមន្ទីរពហុព្យាបាលអន្តរជាតិខេមា នៅទឹកដីខណ្ឌចំការមន ដ៏ល្អប្រណិតនាពេលនេះ គឺជាការបង្ហាញនូវរីកចម្រើន និងការកើនឡើងនូវធនធានសុខាភិបាល រួមជាមួយនឹងការវិវឌ្ឍននូវបច្ចេកវិទ្យាផ្នែកសុខាភិបាលផងដែរ ទើបមន្ទីរពហុព្យាបាលអន្តរជាតិខេមានាបានបំពាក់នូវឧបករណ៍ទំនើបៗ សម្រាប់ដំណើរការ និងបម្រើសេវាកម្មជូនប្រជាពលរដ្ឋ ។

លោកស្រីក៏បានបន្តទៀតថា មន្ទីរពហុព្យាបាលអន្តរជាតិខេមា នឹងខិតខំប្រឹងប្រែងបម្រើសេវាកម្មឲ្យបានល្អជូនប្រជាពលរដ្ឋខ្មែរ និងបរទេស ជាពិសេស បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីជាការទាក់ទាញនូវការចាប់អារម្មណ៍របស់ ប្រជាពលរដ្ឋ និងប្តូរទិសដៅពីការចេញទៅព្យាបាលនៅក្រៅប្រទេស មកធ្វើការព្យាបាលនៅក្នុងស្រុកវិញ ។ មន្ទីរពេទ្យខេមាក៏បានរួមចំណែកផងដែរក្នុងការកាត់បន្ថយនូវភាពក្រីក្រ តាមរយៈ ការបង្កើនឱកាសការងារដល់ប្រជាជនក្នុងស្រុក និងការកាត់បន្ថយនូវនូវការចំណាកស្រុកផងដែរ ៕

3 1 5 2 4


ចែករំលែក៖