ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៤០គ្រួសារទទួលអំណោយមនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា គ្មានទីពឹង និងអ្នកផ្ទុកមេរោគអេដស៍៤០គ្រួសារមកពី ភូមិ១៥ សង្កាត់ចាក់អង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បាននាំគ្នាមកទទួលយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅក្នុងសាលាឆាន់ក្នុងវត្តចាក់អង្រែលើ កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានអនុសាខារកាកបាទក្រហមខណ្ឌមានជ័យ ព្រមទាំងអស់លោក លោកស្រីជាសមាជិក សមាជិការអនុសាខារកាកបាទក្រហមខណ្ឌផងដែរ ។

អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ បានអំពាវនាវដល់បងប្អូនពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបាន គ្រប់ៗគ្នា ព្រោះថាការចុះឈ្មោះនេះគឺចុះឡើងវិញទាំងស្រុងហើយឈ្មោះចាស់លុបចោល ទាំងស្រុងផងដែរ ហេតុដូច្នេះការចុះឈ្មោះនេះមានរយៈពេលតែ៣ខែប៉ុណ្ណោះគិតចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៦។

លោកបន្តថា ឆ្លៀតក្នុងឧិកាសនេះផងដែរនៅរសៀលថ្ងៃនេះគណៈកម្មការអនុសាខា កាកបាទក្រហមខណ្ឌ បាននាំយកនូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតមកចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាគ្មានទីពឹងនៅសង្កាត់ចាក់អង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យយើងនេះ។

ជាមួយគ្នានេះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះ បងប្អូនប្រជាពលរដ្ឋ មិនថាបងប្អូនពលរដ្ឋរស់នៅកន្លែងណាឬទីណានោះទេគឺសម្តេចតែងតែបានគិតគូរដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្រលំបាកយ៉ាងម្តេចខ្លះ ហេតុដូច្នេះសម្តេច តែងតែបានក្រើនរំលឹកដល់អាជ្ញធរគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ដល់បងប្អូនពលរដ្ឋកំ ពុងរស់នៅក្នុងមូលដ្ឋាន ហើយក៏មិនបានប្រកាន់និន្នាការនយោបាយអ្វីឡើយឲ្យតែពលរដ្ឋ ខែ្មរគឺសម្តេចជួយទាំងអស់។

គណៈបក្សប្រជាជនយើងមិនដែលសន្យាចោលនោះទេ ថាគឺធ្វើ មានតែអ្នកមិនធ្វើទេដែលមិនចេះខុស ចាំតែថាចាំតែរិះគន់។ ឥឡូវនេះបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយនេះក៏សុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរ ឲ្យបានល្អិតល្អន់មុននឹងគូស។

លោកថា ក្រោយថ្ងៃរំដោះ៧មករា៧៩មកដល់សព្វថ្ងៃនេះគឺ មានតែគណៈបក្សប្រជាជនទេដែលកសាងប្រទេសជាតិយើងតាំងពីបាតដៃទទេឲ្យមានរីក ចម្រើនលើគ្រប់វិស្ស័យ និងបានធ្វើឲ្យកម្ពុជាយើងមានឈ្មោះបោះសម្លេងឡើងវិញនៅក្នុង ឆាក់អន្តរជាតិ ទាំងវិស្ស័យកីឡា និងវិស្ស័យអប់រំផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា អំណោយទាំងនោះក្នុង១គ្រួសារៗទទួលបានអង្ករ១បាវ ៣០គីឡូក្រាម ឃីត(មុង ភួយ ក្រមា)ត្រីខ១យួរ១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ រួមនឹងថវិកាចំនួន២ម៉ឺនរៀលផងដែរ ៕ តាឡឹម

IMG_8632 IMG_8630 IMG_8645
សូមអានបន្ត ៖​បុរសម្នាក់បើកម៉ូតូធ្លាក់ពីផ្លូវជាតិទៅបុកបង្គោលភ្លើងបាក់កស្លាប់


ចែករំលែក៖