ប្រទេសឡាវ៖ នៅមុនបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី២៨-២៩ របស់អាស៊ាន នៅថ្ងៃទី៦ កញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសាអាហារការងារថ្ងៃត្រង់ពិសេសជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ លោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ និងតំណាងអនុរដ្ឋមន្រ្តីពីររូបទៀតមកពីប្រទេស វៀតណាម និងមីយ៉ាន់ម៉ា ព្រមទាំងមានការចូល រួមពីតំណាងក្រុមប្រឹក្សាធុរកិច្ចមកពីប្រទេស៥ រួមទាំងកម្ពុជាផងដែរ។
ប្រមុខដឹកនាំនៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ និងវៀតណាម បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមប្រឹក្សាធុរកិច្ចនៃប្រទេសទាំងប្រាំ និងដៃគូវិនិយោគដទៃទៀតដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងបណ្តាប្រទេសទាំងនេះ។ ក្នុងនោះប្រមុខដឹកនាំនឹងលើកយកនូវសំណើរមួយចំនួនពីក្រុមប្រឹក្សាធុរកិច្ចទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៨-២៩ ដែលនឹងប្រារព្វបើកក្នុងរសៀលថ្ងៃនេះផងដែរ ៕