ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកផ្តល់ជំនួយ៩០លានដុល្លារឲ្យប្រទេសឡាវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវគ្រាប់មិនទាន់ផ្ទុះ

ចែករំលែក៖

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយបន្ថែម៩០លានដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីជួយប្រទេសឡាវ បោសសម្អាតគ្រាប់ធុនធ្ងន់ដែលមិនទាន់ផ្ទុះអំឡុងពេលសង្គ្រាមវៀតណាមរហូតមកដល់ពេលនេះ ហើយដែលសម្លាប់ និងរងរបួសមនុស្សជាង២០.០០០នាក់ ។

ការប្រកាសនេះធ្វើឡើងអំឡុងពេលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ធ្វើទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសឡាវ ប្រទេសដែលអាមេរិកបានចំណាយប្រាក់ជិត១០០លានដុល្លារមកហើយក្នុងរយៈពេល២០ឆ្នាំកន្លងមកដើម្បីបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ(UXO) ។

យន្តចម្បាំងអាមេរិក ចាប់ពីឆ្នាំ១៩៦៤ដល់ឆ្នាំ១៩៧៣ បានទម្លាក់គ្រាប់បែកចង្កោមជាង២៧០លានគ្រាប់ទៅលើប្រទេសកុម្មុយនីស្ត ហើយមួយភាគបីនៃគ្រាប់ទាំងអស់នេះ មិនទាន់ផ្ទុះ ។ នេះបើតាមអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រាប់មិនទាន់ផ្ទុះឡាវ ៕ ថាច់ យ៉ាត

 

ប្រធានាធិបតីឡាវ និងប្រធានាធិបតីអាមេរិក

ប្រធានាធិបតីឡាវ និងប្រធានាធិបតីអាមេរិក


ចែករំលែក៖