Louis Saha អតីតខ្សែប្រយុទ្ធ Manchester United បានសាងទ្រព្យសម្បត្តិដែលមានតម្លៃច្រើនរហូតដល់ 7 ដងនៃប្រាក់ចំណូលអតីតមិត្តរួមក្រុម Cristiano Ronaldo ដោយសារភាពជោគជ័យក្នុងអាជីវកម្មរបស់គាត់។
បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ 2013 Saha បានបង្កើតក្រុមហ៊ុនឈ្មោះ AxisStars ដែលត្រូវបានរចនាឡើងសម្រាប់អតីតអត្តពលិកអាជីព អ្នកកម្សាន្ត និងម្ចាស់អាជីវកម្មធំៗ។ ក្រុមហ៊ុនផ្តល់កន្លែងសម្រាប់អត្តពលិកដើម្បីចែករំលែកបទពិសោធន៍ និងទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យរបស់ពួកគេ។ មកដល់ពេលនេះ អតីតអត្តពលិកប្រមាណ ៥៥០នាក់បានចូលរួម។
Saha បានប្រាប់កាសែត The Guardian ថា “ខ្ញុំនៅតែត្រូវបានស្នើសុំដំបូន្មានពីមនុស្សផ្សេងគ្នាជារៀងរាល់ថ្ងៃ ។ ជាឧទាហរណ៍ ភ្នាក់ងាររបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំដើម្បីនិយាយថាគាត់មានកីឡាករបាល់ទាត់បារាំងដែលមានទេពកោសល្យដែលគាត់ចង់នាំមកប្រទេសអង់គ្លេស ហើយបានសុំដំបូន្មានពីខ្ញុំអំពីរបៀបបង្កើតកម្មវិធីបណ្តុះបណ្តាលឲកាន់តែខ្លាំង។ ខ្ញុំបានឲ្យគាត់ទាក់ទងនឹងមនុស្សដែលខ្ញុំធ្លាប់ធ្វើការជាមួយ។”
យោងតាមសារព័ត៌មាន Daily Mail ទ្រព្យសម្បត្តិរបស់ Saha បានកើនឡើងដល់ 5.6 ពាន់លានដុល្លារ ដែលលើសទ្រព្យសម្បត្តិRonaldoដែលអាចប៉ានស្មានប្រហែល 780 លានដុល្លារ ហើយគាត់ក៏ជាអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
Saha និង Ronaldo ធ្លាប់លេងជាមួយគ្នានៅ Manchester United ពីឆ្នាំ 2004 ដល់ 2008 ដោយឈ្នះ Champions League ពាន Premier League ពីរ និង League Cup ។
ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ក៏លើសទ្វេដងនៃថវិកាចំនួន 2.6 ពាន់លានដុល្លារដែល Manchester United បានកំណត់សម្រាប់កីឡដ្ឋានថ្មី New Trafford ។ សហម្ចាស់ក្លឹបលោក Jim Ratcliffe មានគម្រោងមហិច្ឆិតាក្នុងការធ្វើឱ្យវាក្លាយជាកន្លែងទាក់ទាញមួយដោយប្រៀបធៀបវាទៅនឹងប៉ម Eiffel ៕
ដោយ៖ ភារៈ