ព័ត៌មានទាន់ហេតុការណ៍៖

កីឡាការិនីបាល់ទាត់សិចស៊ីបំផុតលើពិភពលោក អាចជាប់បម្រាម Instagram បន្ទាប់ពីបង្ហោះរូបស្លៀកខោក្នុងទៅកាន់អ្នកគាំទ្រ ១៧លាននាក់

ចែករំលែក៖

តារាបាល់ទាត់នារី Alisha Lehmann អាចនឹងត្រូវបណ្តាញសង្គម Instagram ហាមមិនប្រើប្រាស់គណនីរបស់នាងជាមួយនឹងការបង្ហោះរូបភាពមិនសមរម្យចុងក្រោយរបស់នាងទៅឱ្យអ្នកគាំទ្ររបស់នាង១៧លាននាក់។ Lehmann ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ជា “កីឡាការិនីបាល់ទាត់​សិច​ស៊ី​បំផុត​ក្នុង​ពិភពលោក” បាន​បង្ហោះ​រូបភាព​នាងស្លៀកសម្លៀកបំពាក់ស្បៃស្តើងហើយបានលាត់ឡើងលើបង្ហាញខោទ្រនាប់ម៉ាក TeTezeni។

មនុស្សជាច្រើនមានអារម្មណ៍ថានាងកំពុងធ្វើហួសព្រំដែន មាតិកាដែលអាចទទួលយកបានពីInstagram។ ច្បាប់របស់ពួកគេចែងថា ‘ខ្លឹមសារដែលអាចមានលក្ខណៈអាសអាភាស ឬបង្ហាញឱ្យឃើញដូចជារូបភាពមនុស្សនៅក្នុងសម្លៀកបំពាក់ដែលមើលឃើញដល់រាងកាុខាងក្នុងត្រូវបានចាត់ទុកថាជា “មិនសមរម្យ”។

ប៉ុន្តែអ្នក​គាំទ្រ​ច្បាស់​ជា​រីករាយ​នឹង​ការ​បង្ហោះ​នេះ​ដែល​ទទួល​បាន​ការ​ចូលចិត្ត​ជាង 400,000 នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ។ 

កីឡាការិនីLehmann ដែលបានចូលរួមជាមួយក្លឹប Juventus ជាមួយមិត្តប្រុស Douglas Luiz កាលពីរដូវក្តៅមុននោះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសភ្លៅ។ ហើយ​នាង​បាន​ប្រើ​ឱកាស​នេះនេះដើម្បីពង្រឹងអាជីព​ទាំង​ការ​បង្ហាញ​ម៉ូដ ននិងសម្លៀកបំពាក់។ 

Lehmann បានស៊ុតបាលបាន ២ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១ គ្រាប់ក្នុងចំណោម ២៣ ប្រកួតសម្រាប់ Juventus មុនពេលរបួសរបស់នាង ៕

ដោយ៖ ភារៈ


ចែករំលែក៖