ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាង៥០នាក់តំណាងឲ្យពលរដ្ឋ៣៨៥គ្រួសារស្នើសុំឲ្យអាជ្ញាធរខេត្តកំពង់ធំជួយពន្លឿនផ្តល់ប្លង់ដីលំនៅឋានស្របច្បាប់នៅតំបន់៥៥ក្នុងស្រុកសណ្តាន់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បន្ទាប់ពីគណៈបញ្ជាការ ឯកភាពខេត្ត ដឹកនាំដោយលោកអ៊ុត សំអន អភិបាលខេត្តកំពង់ធំនិងមន្រ្តីមន្ទីរពាក់ព័ន្ធបានចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់៥៥ ចំណុចថ្នល់ស ស្ថិត នៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្ត កំពង់ធំ កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៦កន្លងទៅហើយនៅក្នុងបេសកកម្មនោះ ក៏មានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការក្រសួងដែនដីផងដែរ ហើយក៏បានឃើញពីទិដ្ឋភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានផ្ទះរាប់រយខ្នង និងមានការបង្កបង្កើនផលលើដំណាំរួមផ្សំនិងដំណាំកសិកម្មទៀតពេលនោះថ្នាក់ដឹកនាំក៏បានសន្យាថា នឹងប្រមូលឯកសារពាក់ព័ន្ធដាក់ទៅអន្តរក្រសួង ដើម្បីឲ្យក្រសួងជួយពន្លឿនការផ្គត់ផ្គង់ប្លង់ដីលំនៅឋានឲ្យបានឆាប់ ។

លោក អេង សុផេន តំណាងឲ្យប្រជា ពលរដ្ឋចំនួន៣៨៥គ្រួសាររស់នៅតំបន់៥៥ចំណុចថ្នល់ស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំបានប្រាប់អ្នកសារព័ត៌មានថាប្រជាពលរដ្ឋទាំងនោះមកពីខេត្តកំពង់ចាមនិងខេត្តកំពង់ធំមករស់នៅលើដីតំបន់៥៥នេះតាំងពីឆ្នាំ២០១១មកម៉្លេះ ដោយអាស្រ័យ ផលជារៀងរាល់ឆ្នាំ ហើយបានទទួល ស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្តទៀត ផងគឺរង់ចាំតែក្រសួងពាក់ព័ន្ធ លោក សម្រេចដើម្បីផ្តល់សិទ្ធិរស់នៅលើដីនេះឲ្យបានស្របច្បាប់តឬប៉ុណ្ណោះ ។ ក៏ប៉ុន្តែនៅ ពេលថ្មីៗនេះមានប្រព័ន្ធផ្សព្វផ្សាយមួយ ចំនួនតូចបាននិយាយបង្ខូចពួកគាត់ថាពួកគាត់មករស់នៅលើដីអនាធិបតេយ្យហើយលួចកាប់ព្រៃឈើដែលការផ្សព្វផ្សាយនេះមិនពិតទេហើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅទីនោះ មានការក្តៅក្រហាយ កើតទុក្ខមិន សុខចិត្ត គ្រោងនឹងលើកគ្នាទៅតវ៉ានៅសាលាខេត្តកំពង់ធំប្តឹងបុគ្គលដែលនិយាយមិនត្រឹមត្រូវនោះ ។

បើយោងតាមស្មារតីអង្គប្រជុំ នៅថ្ងៃ ទី១៤ខែកក្កដា ឆ្នាំ២០១៥ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានច្រានចោលនូវលិខិតរបស់ក្រសួងកសិកម្មដែលបដិសេធមិនផ្តល់ដីស្នើសុំសម្រាប់សម្បទានសង្គមកិច្ចរបស់លោក អេង សុផេន សម្រាប់ពល រដ្ឋ៣៨៥គ្រួសារ ពីព្រោះអង្គប្រជុំថ្ងៃទី១៤ខែមករាឆ្នាំ២០១៥នោះមិនបានសុំអនុញ្ញាតពីរដ្ឋបាលខេត្តឡើយ ព្រោះអង្គប្រជុំនោះមិនមានសិទិ្ធសម្រេចទេ គ្រាន់តែប្រជុំផ្ទៃក្នុង ធ្វើរបាយការណ៍ជូនខេត្តតែប៉ុណ្ណោះហើយការស្នើសុំសម្បទានដីសង្គមកិច្ចរបស់លោកអេង សុផេននេះ គួរធ្វើអត្តសញ្ញាណកម្ម ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ក្រែងមាន ផលលំបាកទៅថ្ងៃក្រោយ ៕ ប៊ុន រិទ្ធី

Bunrith (5) Bunrith (4)

 


ចែករំលែក៖