ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបំផុសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអភិវឌ្ឍចិញ្ចើមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវ១ខ្សែ ប្រវែង២៧០ម៉ែត្រ ដើម្បីលើកជាគម្រោងស្ថាបនាជាផ្លូវបេតុងសម្រាប់ បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពល រដ្ឋ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខបានបំផុសប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានអភិវឌ្ឍ ចិញ្ចើមផ្លូវសាធារណៈ ដើម្បីជាប្រយោជន៍ រួមសម្រាប់ប្រជាពលរដ្ឋទូទៅ ។

នាឱកាសនោះផងដែរលោក ប៉ឹល កុសល ក៏បានចុះពិនិត្យ និងជំរុញឲ្យបងប្អូនអាជីវករ រស់នៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ( ១០១៩ ) ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ដើម្បីឲ្យពួកគាត់អភិវឌ្ឍចិញ្ចើមផ្លូវទុកសម្រាប់ បម្រើផលប្រយោជន៍ជាសាធារណៈ ។

លោក ប៉ឹល កុសលបានមានប្រសាសន៍ ថា ក្រោមការដឹកនាំរបស់លោក ប៉ា សុជាតិ វង្ស អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានឲ្យគ្រប់បណ្តាខណ្ឌទាំង១២ក្នុងរាជធានីត្រូវតែរៀបចំសណ្តាប់តាមផ្លូវ សាធារណៈនៅក្នុងខណ្ឌរបស់ខ្លួនឲ្យបានស្អាតមានរបៀបរៀបរយត្រូវទុកឲ្យមាន ចិញ្ចើមផ្លូវដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងនិងដើម្បីប្រកួត ប្រជែងទីក្រុងស្អាត ។

នៅក្នុងសកម្មភាពនេះបងប្អូនអាជីវករក៏បានចូលរួមសហការល្អជាមួយអាជ្ញាធរខណ្ឌសែនសុខ ក្នុងការអភិវឌ្ឍជាចិញ្ចើម ផ្លូវសាធារណៈឲ្យទូលាយល្អផងដែរ ដោយ ពួកគាត់យល់ឃើញថា ការអភិវឌ្ឍជា ចិញ្ចើមផ្លូវសាធារណៈបែបនេះ គឺធ្វើឲ្យមុខផ្ទះរបស់ពួកគាត់មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មិនមានការចតយានយន្តនៅលើផ្លូវសាធារណៈនាំឲ្យប៉ះពាល់ដល់អ្នក ដំណើរបន្តទៀត ។

ពាក់ព័ន្ធទៅនឹងករណីនេះលោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌ សែនសុខក៏បានបញ្ជាក់ឲ្យដឹងថា ជំហាន ដំបូងអាជ្ញាធរខណ្ឌបានបំផុសដល់បងប្អូនអាជីវករលក់ដូរ តាមបណ្តោយផ្លូវសំខាន់ៗ រួមមានផ្លូវភ្នំពេញ-ហាណូយ ផ្លូវសហព័ន្ធ រុស្ស៊ី ផ្លូវ៥៩៨ ផ្លូវលេខ១៩៨៦ ផ្លូវឧកញ៉ា ម៉ុង រិទ្ធី និងផ្លូវសម្តេច ជា ស៊ីម ជាដើមដើម្បីឲ្យពួកគាត់សហការឲ្យបានល្អក្នុងការអភិ វឌ្ឍចិញ្ចើមផ្លូវ ដើម្បីបម្រើផលប្រយោជន៍ រួមជូនប្រជាពលរដ្ឋទូទៅ ។ ដោយឡែកក្រៅ ពីនេះអាជ្ញាធរខណ្ឌនឹងបន្តសកម្មភាពនៅ តាមបណ្តោយផ្លូវផ្សេងៗទូទាំងខណ្ឌសែនសុខទាំងមូលជាច្រើនទៀត ៕ តុង សីហា

 

Siha (4) Siha (5) Siha (1)


ចែករំលែក៖