ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក បំផុស ការ វាយ ប្រហារ តាម អាកាស ជុំ ថ្មី លើ យេម៉ែន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទូរទស្សន៍ Masirah ដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធយេម៉ែន Houthi បានផ្សាយ ដំណឹង កាលពីថ្ងៃទី ១៧ ខែ មីនា ថា យោធាអាមេរិក បានបំផុត ការវាយប្រហារតាមអាកាសទៅ លើខេត្ត Hodeidah ភាគខាងលិចប្រទេសយេម៉ែន និងទីតាំង មួយ ចំនួន ផ្សេងទៀតនៅ យប់ថ្ងៃដដែល នោះ គោលដៅសំខាន់ៗ គឺ ទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah និងទីតាំង ជុំវិញជាច្រើន ។

គេហទំព័រ «CCFR China state-controlled media » ការផ្សាយ ដំណឹង បានឱ្យ ដឹង ថា គោលដៅវាយប្រហាររបស់យោធាអាមេរិកនៅថ្ងៃដដែល នោះ ក៏បូក រួម ទាំង អគាររដ្ឋ បាលខេត្ត Al Jawf ស្ថិត នៅ ភាគខាងជើងប្រទេសយេម៉ែនផងដែរ។ បច្ចុប្បន្ន មិន ទាន់ មាន របាយការណ៍អំ ពី ករណី ស្លាប់ និង របួស នៅឡើយ ទេ ។

គេហទំព័រ «CCFR China state-controlled media » ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់នៅលើ បណ្តាញទំនាក់ទំនង សង្គមកាលពីថ្ងៃទី ១៧ ខែមីនា ថា ប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិកប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធ Houthi  នឹង បន្តធ្វើ ទៀត ៕

ដោយ ៖ សិលា


ចែករំលែក៖