ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពអុីស្រាអែលធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំទៅលើតំបន់ហ្កាហ្សា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់ស្លាប់បាត់បង់ជីវិត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមការផ្សាយដំណឹងនៃប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ឱ្យដឹងថា ព្រឹកព្រលឹមថ្ងៃទី១៨ ខែមីនា តាមម៉ោងក្នុងតំបន់ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើតំបន់ហ្កាហ្សាក្នុងដែនប្រទេសប៉ាឡេស្ទីន ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះ បូករួមទាំងកុមារផងដែរ ព្រមទាំងមនុស្សរាប់សិបនាក់ផ្សេងទៀតរងរបួស ចំនួនអ្នកស្លាប់និងរបួសនៅតែបន្តកើនឡើង៕

ដោយ ៖ សិលា


ចែករំលែក៖