អាជ្ញាធរទួរគីបានប្រកាសនៅថ្ងៃទី 19 ខែមីនាថា ពួកគេបានចាប់ខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu និងប្រហែល 100 នាក់ផ្សេងទៀត រួមទាំងអ្នកកាសែត និងអ្នកជំនួញ នៅក្នុងការស៊ើបអង្កេតអំពើពុករលួយមួយ។
អភិបាលក្រុង Imamoglu អាយុ 54 ឆ្នាំកំពុងប្រឈមមុខនឹងការស៊ើបអង្កេតពីរដាច់ដោយឡែកពីគ្នាលើការចោទប្រកាន់ថាបានដឹកនាំអង្គការឧក្រិដ្ឋជន ការសូកប៉ាន់ និងការដេញថ្លៃ។
ការិយាល័យរដ្ឋអាជ្ញាសាធារណៈ Istanbul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អភិបាលក្រុង Imamoglu និងប្រហែល 100 នាក់ផ្សេងទៀតត្រូវបានគេសង្ស័យថាបានចូលរួមក្នុងសកម្មភាពឧក្រិដ្ឋកម្មទាក់ទងនឹងការដេញថ្លៃទីក្រុងមួយចំនួន។ លើសពីនេះ លោក Imamoglu និងមនុស្សប្រាំមួយនាក់ទៀត ត្រូវបានចោទប្រកាន់ថា គាំទ្រគណបក្សពលករឃឺដ (PKK) ដែលត្រូវបានចាត់ទុកថាជាអង្គការភេរវករដោយ តួកគី។
ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បានបញ្ជាឱ្យហាមប្រាមរាល់ការប្រមូលផ្តុំ និងការតវ៉ារយៈពេលបួនថ្ងៃ។ លើសពីនេះ តួកគី ក៏រឹតបន្តឹងការចូលប្រើបណ្តាញសង្គមដូចជា X, YouTube, Instagram និង TikTok ផងដែរ។
ព័ត៌មាននៃការចាប់ខ្លួននេះបានធ្វើឱ្យប្រាក់លីរ៉ាទួរគីធ្លាក់ចុះ 12% ធៀបនឹងប្រាក់ដុល្លារដល់កម្រិតទាបបំផុត ដោយ 42 លីរ៉ា ទិញបាន១ដុល្លារប្រាក់ដុល្លារ៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN