ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាករជប៉ុនNakata ប្រាប់ពីអាថ៌កំបាំងមួយឈប់ពីបាល់ទាត់ត្រឹមអាយុ២៩ឆ្នាំមករកប្រាក់បាន 28 លានដុល្លារពីអាជីពផ្សេងទាំងស្រុង

ចែករំលែក៖

Hidetoshi Nakataគឺជាមុខមាត់ដំណាងឱ្យកីឡាបាល់ទាត់ជប៉ុន ដោយគាត់ក្លាយជាតារាលេចធ្លោក្នុងព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ 1998នៅក្នុងប្រទេសបារាំង។

ការលេងបាល់ទាត់របស់គាត់នៅឆ្នាំនោះបានទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹបជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ហើយគាត់ត្រូវបានក្លឹប Perugia នៅអ៊ីតាលី Serie A ទិញបានមករួមក្រុម។

ពេលដែលមកលេងនៅក្នុងប្រទេសអ៊ីតាលី Nakata បន្តទំរង់លេងកាន់តែល្អហើយបានផ្លាស់ទៅលេងក្រុមជាច្រើនផ្សេងទៀតនៅទីនោះដូចជា លេងឱ្យក្រុម Roma ឆ្នាំ២០០០ដល់២០០១ លេងឱ្យ Parmaឆ្នាំ២០០១ដល់២០០៤ហើយត្រូវក្រុម Bologna ខ្ចីជើងក្នុងឆ្នាំ២០០៤ និងក្លឹបចុងក្រោយនៅអ៊ីតាលីគឺFiorentina ឆ្នាំ២០០៤ដល់២០០៦។

ចំណែកអាជីបាល់ទាត់ជាមួយក្រុមជម្រើសជាតិជប៉ុន កាន់តែរះខ្លាំងពេលប្រកួតWorld Cup ឆ្នាំ២០០២នៅប្រទេសជប៉ុននិងកូរ៉េខាងត្បូង ប៉ុន្តែគាត់បានសម្រេចចិត្តបញ្ចប់អាជីពបាល់ទាត់ក្រោយWorld Cup ឆ្នាំ២០០៦នៅប្រទេសអាល្លឺម៉ង់។

បន្ទាប់ពីសម្រេចចិត្តព្យួរស្បែកជើងហើយ Nakata បានផ្លាស់ប្ដូរវិស័យផ្ទុយស្រលះហើយជោគជ័យដោយសារមូលហេតុថាគាត់អស់ចំណង់ខ្លាំងជាមួយបាល់ទាត់ហើយគាត់ថាគាត់ចង់ធ្វើអ្វីដែលគាត់ចូលចិត្តខ្លាំងប៉ុណ្ណោះ។

គាត់បាននិយាយទៅកាន់សារព័ត៌មានThe Athletic ថា “នៅពេលដែលខ្ញុំចូលនិវត្តន៍នៅអាយុ 29 ឆ្នាំ មនុស្សជាច្រើន សួរខ្ញុំថាអ្នកនៅតែអាចលេងបាន ហេតុអ្វីបានជាអ្នកមិនធ្វើជាគ្រូបង្វឹក ឬធ្វើអ្វីផ្សេងក្នុងវិស័យបាល់ទាត់ទៀត?”

Nakata បានបន្តថា” ប៉ុន្តែ​ខ្ញុំ​មិន​ជ្រើស​រើស​អ្វី​ដែល​ត្រូវ​ធ្វើ​ព្រោះ​ខ្ញុំ​អាចធ្វើបានទេ។ ខ្ញុំធ្វើអ្វីៗព្រោះខ្ញុំចង់ និង ចូលចិត្តវាខ្លាំង ។”

Nakata បានចាប់ផ្តើមចូលចិត្តស្រាតាំងពីពេលគាត់លេងនៅអ៊ីតាលី ហើយក៏ចូល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ស្រានឹង​បន្ត​រក​លុយ​បាន​ច្រើន។ ការស្រាវជ្រាវមួយបង្ហាញថាតម្លៃក្រុមហ៊ុនរបស់គាត់កើនឡើង 590 ភាគរយនៅចន្លោះឆ្នាំ 2009។

ខណៈពេលដែលមុខជំនួញស្រារបស់គាត់កំពុងរីកដុះដាលខ្លាំង Nakata ក៏បានបន្តរកស៉ីក្នុងវិស័យបង្ហាញម៉ូដនិងបង្កើត App មួយឈ្មោះថា Sakenomy សម្រួលអាជីវកម្មរបស់គាត់ ខណៈពេលដែលគាត់ក៏បានបង្កើតក្រុមហ៊ុនលក់ តែ ផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ គោលបំណងរបស់គាត់សម្រាប់Appនេះគឺដើម្បីពន្យល់អំពីប្រយោជន៍ ស្រារបស់គាត់ ហើយគាត់ក៏ផ្តល់ការបង្រៀនជាទៀងទាត់ដល់ក្រុមហ៊ុនដៃគូរដោយផ្អែកលើបទពិសោធន៍របស់គាត់។

ជំនួញក្នុង ផលិតផល ស្រា តែ ឬការផ្សាយពាណិជ្ជកម្មម៉ូដ បានធ្វើឱ្យគាត់ទទួលបានទ្រព្យសម្បត្តិចំនួន 28 លានដុល្លារ (21.5 លានដុល្លារ)៕

ដោយ៖ ភារៈ


ចែករំលែក៖