ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋសភាជំរុញការប្រើប្រាស់ប្រាក់រៀលឲ្យកាន់តែច្រើន និងទូលំទូលាយ ដើម្បីរក្សានូវអធិបតេយ្យជាតិ និងសេដ្ឋកិច្ចជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា លើកឡើងថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន កាន់តែជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ និងជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។

ការលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគងនិងខេអេចឃ្យូអរ(KHQR) ដែលធ្វើឡើងនៅវិមានរដ្ឋសភា នាថ្ងៃទី២០ ខែមីនានេះ។

 លោក ជាម យៀប បានបញ្ជាក់ថា ការជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សានូវអធិប តេយ្យជាតិធ្វើឱ្យសេរីភាពនៃសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើងនិងពង្រឹងនូវអត្តសញ្ញាណជាតិ និងភាពធន់។ 

ក្នុងនាមរដ្ឋសភាកម្ពុជា លោកបានប្រកាសគាំទ្រទាំងស្រុងដល់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងប្រសិទ្ធភាពគោល នយោបាយរូបិយវត្ថុក្របខ័ណ្ឌនយោបាយរូបិយវត្ថុ ដែលបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ជាពិសេសក្នុងការឆ្លើយតបទៅនឹងយុគសម័យឌីជីថល៕

ដោយ ៖ សិលា


ចែករំលែក៖