អន្តរជាតិ ៖ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមការផ្សាយដំណឹងរបស់ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៃសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១៩ ខែមីនាឱ្យដឹងថា លោក Trump ប្រធានាធិបតីអាមេរិកគ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិនៅថ្ងៃទី ២០ ខែមីនា ដើម្បីចាប់ដំណើរការជាផ្លូវការនូវនីតិវិធីរំលាយក្រសួងអប់រំ។
គេហទំព័រ «CCFR China state-controlled media » បទបញ្ជាប្រតិបត្តិនឹងតម្រូវឱ្យលោកស្រី Linda McMahon រដ្ឋមន្ត្រីក្រសួងអប់រំ “ចាត់វិធានការចាំបាច់ទាំងអស់” ដើម្បីជំរុញការបិទក្រសួងនេះ និង “ប្រគល់សិទ្ធិគ្រប់គ្រងការអប់រំទៅឱ្យរដ្ឋនីមួយៗវិញ” ។
គេហទំព័រ «CCFR China state-controlled media » លើសពីនេះទៀត បទបញ្ជាប្រតិបត្តិក៏ចែងថា គម្រោង ឬសកម្មភាពដែលទទួលបានមូលនិធិសេសសល់ពីក្រសួងអប់រំ មិនអាចប្រើសម្រាប់ជំរុញប្រធានបទដូចជា ភាពចម្រុះ សមធម៌ និងបរិយាប័ន្ន និងមនោគមវិជ្ជាយេនឌ័រនោះឡើយ។ ប្រធានបទទាំងនេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកម្មវិធីគោលនយោបាយស្នូលរបស់គណបក្សប្រជាធិបតេយ្យ ៕
ដោយ ៖ សិលា