Guo Jiaxuan អតីតកីឡាករយុវជនរបស់ក្លឹប Bayern Munich បានទទួលមរណភាពហើយ បន្ទាប់ពីរងរបួសក្បាលក្នុងការហ្វឹកហាត់កាលពីខែកុម្ភៈ។
ខ្សែការពារសញ្ជាតិចិនវ័យ 18 ឆ្នាំនេះត្រូវបានគេរាយការណ៍ថាគាត់បានប៉ះទង្គិចមុខរបស់គាត់ជាមួយនឹងក្បាលជង្គង់របស់កីឡាករផ្សេងទៀតអំឡុងពេលហ្វឹកហាត់លេងជាមួយក្លឹបមកពីអេស្ប៉ាញRC Alcobendas។
បងប្រុសរបស់ Guo បាននិយាយថាប្អូនរបស់គាត់ស្លាប់ដោយសារដាច់សរសៃខួរក្បាល ចំណែកវេជ្ជបណ្ឌិតនៅទីក្រុង Madrid បន្ទាប់មកបានធ្វើរោគវិនិច្ឆ័យ Guo ថាគាត់ “បានស្លាប់ខួរក្បាល”
ឥឡូវនេះក្លឹបចុងក្រោយរបស់គាត់គឺ Beijing Guoan បានប្រកាសដំណឹងសោកនាដកម្មនេះផងដែរ៕
ដោយ៖ ភារៈ