ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ៖ បង្កើតស្ថានភាពថ្មីនៃការអភិវឌ្ឍរបស់ខេត្តYunnan ក្នុងដំណើរធ្វើទំនើបកម្មតាមបែបផែនចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖  លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ៖ ត្រូវរំដោះគំនិត ធ្វើកំណែទម្រង់និងនវានុវត្តន៍ ប្រឹងប្រែងដើម្បីទទួលបានការរីកចម្រើន និងអនុវត្តយ៉ាងជាក់ស្តែង ក្នុងន័យបង្កើតស្ថានភាពថ្មីនៃការអភិវឌ្ឍរបស់ខេត្តYunnan ក្នុងដំណើរធ្វើទំនើបកម្មតាមបែបផែនចិន។ 

គេហទំព័រ «CCFR China state-controlled media » ខណៈពេលដែលចុះ ត្រួត ពិនិត្យ ការងារ នៅ ខេត្ត Yunnanនា ពេល ថ្មីៗ នេះ លោក Xi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធាន រដ្ឋ ចិននិង ជា ប្រធាន គណៈកម្មាធិការ យោធាមជ្ឈិម ចិន បាន សង្កត់ ធ្ងន់ថា ខេត្តYunnanត្រូវតែ អនុវត្ត យ៉ាង ម៉ត់ចត់ នូវ ការចាត់ ចែងជា យុទ្ធសាស្រ្ត របស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពី ការ អភិវឌ្ឍតំបន់ភាគ ខាងលិច និង តំបន់ សេដ្ឋកិច្ច ទន្លេ យ៉ងសេ អនុវត្តយ៉ាង ពេញ លេញ ត្រឹម ត្រូវ និង គ្រប់ ជ្រុង ជ្រោយនូវ គំនិត អភិវឌ្ឍន៍ ថ្មី ប្រកាន់ ខ្ជាប់ នូវ ស្ថានការណ៍ ទូទៅ នៃ ការងារ ដែលស្វែងរក ការ វិវឌ្ឍប្រកបដោយ ភាព នឹងនរ ផ្តោតសំខាន់លើការ ជំរុញ ការ អភិវឌ្ឍប្រកប ដោយ គុណភាព ខ្ពស់ រំដោះ គំនិត ធ្វើកំណែទម្រង់ និងនវានុវត្តន៍ ប្រឹងប្រែងដើម្បីទទួលបានការ រីកចម្រើន និងអនុវត្តយ៉ាងជាក់ស្តែង ក្នុងន័យបង្កើត ស្ថានភាពថ្មីនៃការអភិវឌ្ឍ របស់ ខេត្ត Yunnan ក្នុង ដំណើរ ធ្វើ ទំនើប កម្ម តាម បែប ផែនចិន ៕

ដោយ ៖ សិលា


ចែករំលែក៖