អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២០ ខែមីនា លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុនដែលដឹកនាំដោយលោក Katsuya Okada ទីប្រឹក្សាអចិន្ត្រៃយ៍ និងជាអតីតប្រធានគណបក្សប្រជាធិបតេយ្យជប៉ុននៅទីក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Li Shulei បានថ្លែងថា ប្រទេសចិន និងជប៉ុនគួរតែរួមគ្នាអនុវត្តគំនិតឯកភាពរួមរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Ishiba Shigeruនាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុង Lima ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃការរួមរស់ដោយសន្តិសហវិជ្ជមាន មានមេត្រីភាពពីមួយជំនាន់ទៅមួយជំនាន់ ធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងអភិវឌ្ឍន៍រួម បង្កើតការយល់ដឹងជាវិជ្ជមាន ពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងជំរុញដោយគ្រប់ជ្រុងជ្រោយនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិននិងជប៉ុនយ៉ាងទូលំទូលាយ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Katsuya Okada បានថ្លែងថា គណបក្សប្រជាធិបតេយ្យជប៉ុន យល់នឹងច្បាស់អំពីទំនួលខុសត្រូវដ៏សំខាន់ក្នុងការជំរុញការធ្វើឱ្យប្រសើរឡើង និងការអភិវឌ្ឍទំនាក់ទំនងជប៉ុន-ចិន ហើយមានឆន្ទៈជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗរវាងប្រទេសទាំងពីរ បូករួមទាំងនយោបាយ យុវជន និងសង្គមស៊ីវិលជាដើម៕
ដោយ ៖ សិលា