ខេត្តកណ្តាល: កូនអកត្តញ្ញូម្នាក់ ត្រូវក្រុមគ្រួសារសម្រេចចិត្តប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកដំបងឈើវាយក្បាលឪពុកបណ្តាលអោយហូរឈាមស្រោចខ្លួន ព្រោះរឿងផឹកស្រាស្រវឹងហើយសួរកសាច់ក្លែមផឹកបន្តឪពុកប្រាប់ថា អស់ហើយ ភ្លាមនោះជនសង្ស័យទាញក្បាលតែម្តង ។
ករណីអំពើហឹង្សាក្នុងគ្រួសារនេះបានកើតឡើងនៅវេលាម៉ោង៤និង២០នាទីរលៀស ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះស សុជាតិ ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរពិតប្រាកដ បានយកដំបងឈើវាយទៅលើជនរងគ្រោះដែលជាឪពុកបង្កើតមានឈ្មោះស ម៉ៅ អាយុ៤៥ឆ្នាំ មុខរបរជាកម្មករសំណង់ បណ្តាលអោយចំក្បាលហូឈាមស្រោចខ្លួន ។
លោកវ៉េង កុសល នាយប៉ុស្តិ៍នគរបាលគគីរបានអោយដឹងថា នៅថ្ងៃកើតហេតុនៅថ្ងៃកើតហេតុជនសង្ស័យបានយកសាច់កណ្តុរប្រឡាក់របស់ឪពុកមកអាំងក្លែម ផឹកស៉ីជាមួយមិត្តភក្តិ ។ បន្ទាប់ពីអស់សាច់ក្លែមជងសង្ស័យបានស្រែកសួរទៅឪពុកថា មានម្ហូបទៀតអត់ ឪពុកឆ្លើយថា អស់ហើយ ភ្លាមនោះកូនអកត្តញ្ញូបានប្រតាយប្រតប់ជាមួយឪពុក ដោយអំណាចស្រានៅក្នុងខ្លួនកំពុងតែមានមហិរិទ្ធខ្លាំងក្លា ធ្វើអោយជនសង្ស័យស្ទុះទៅយកដំបងឈើវាយក្បាលឪពុកបណ្តាលអោយហូឈាមស្រោចខ្លួន ។
កន្លងមកជនសង្ស័យធ្លាប់បានប្រើអំពើហិង្សាច្រើនដងមកហើយ តែក្រុមគ្រួសារចេះតែអត់ធ្មត់អប់រំណែនាំជាបន្តបន្ទាប់ លើកនេះមានសភាពធ្ងន់ ក្រុមគ្រួសារក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចអោយចាប់ខ្លួនចាត៉ការតាមនីតិវិធីច្បាប់ ៕ សណ្តោស