ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការងារ៖ គណនីតេឡេក្រាម “CEO. H.E HENG Sour” (@HENG_Souradmin) មិនមែនជាគណនីរបស់លោក ហេង សួរ នោះទេ

ចែករំលែក៖

ភ្នំពេញ​៖​ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២២​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនសាធារណជនថា គណនីតេឡេក្រាម “CEO. H.E HENG Sour” (@HENG_Souradmin) មិនមែនជាគណនីរបស់ លោក ហេង សួរ នោះទេ ហើយ លោករដ្ឋមន្ត្រី ក៏មិនមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមតេឡេក្រាមឈ្មោះ “ប្រាក់ចំណេញ ROI ប្រចាំថ្ងៃរបស់ OCIC ការវិនិយោគ” នោះដែរ។ 

ក្រសួងមិនទទួលខុសត្រូវនូវរាល់ការបាត់បង់ អត្ថប្រយោជន៍ណាមួយដែលបង្កដោយគណនីតេឡេក្រាម ឬក្រុមតេឡេក្រាមខាងលើនោះឡើយ។ 

ជាមួយគ្នានេះ​ ក្រសួង សូមព្រមានដល់ម្ចាស់គណនីតេឡេក្រាមក្លែងក្លាយ និងម្ចាស់ក្រុមតេឡេក្រាមខាងលើ ឱ្យលុបចោល នូវគណនីតេឡេក្រាម និងរូបភាពទាំងអស់របស់ លោក ហេង សួរ ជាបន្ទាន់។ 

ទន្ទឹមនឹងនេះ ក្រសួង សូមស្នើសុំអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះ ករណីនេះ៕

ដោយ​៖ តារា​


ចែករំលែក៖