ព័ត៌មានទាន់ហេតុការណ៍៖

ករណីបង្ហោះផ្សាយថា​ អាជ្ញាធរវៀតណាម​ បានមករំដោះជនរងគ្រោះ១០០០នាក់​ នៅទីតាំងល្បែងអនឡាញក្រុមហ៊ុនចិននៅខ្មែរ គឺជាព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​លេខាធិការដ្ឋាន​ គ.ស.ព.ស​ បានឱ្យដឹងថា​ ករណីមានការបង្ហោះផ្សាយថា​ អាជ្ញាធរវៀតណាម​ បានមករំដោះជនរងគ្រោះ១០០០នាក់​ នៅទីតាំងល្បែងអនឡាញក្រុមហ៊ុនចិននៅខ្មែរ គឺជាព័ត៌មានក្លែងក្លាយ។

សូមជម្រាបជូនថា​ ករណីនេះ​ គឺកើតមានឡើងនៅប្រទេស Ethiopia ទេ មិនមែននៅក្នុងប្រទេសកម្ពុជាទេ។

ដូចនេះសូមបងប្អូនកុំមានការយល់ច្រឡំ និងសូមឈប់បន្តចែករំលែកនូវព័ត៌មាននេះទៀត៕

ដោយ​៖ តារា​


ចែករំលែក៖