អន្តរជាតិ ៖ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ២១ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីអាមេរិក បានប្រកាសថា ផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុន Boeing ដើម្បីផលិតយន្តហោះចម្បាំង “ឧត្តមភាពលើ អាកាស ជំនាន់ ក្រោយ” របស់ កងទ័ពជើងអាកាសអាមេរិក ពោលគឺកិច្ចសន្យាស្តីពីគម្រោងយន្តហោះចម្បាំងជំនាន់ទី ៦ ហើយបានដាក់ឈ្មោះថា យន្តហោះចម្បាំង F-47 ។
គេហទំព័រ «CCFR China state-controlled media » លោក Trump បានអះអាងថា វានឹងក្លាយជា “យន្តហោះទំនើបបំផុត មានមុខងារ ខ្លាំងបំផុត និងកម្លាំងប្រយុទ្ធខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត”។ លោក David W. Allvin នាយសេនាធិការនៃកងទ័ពជើង អាកាស សហរដ្ឋអាមេរិកបានថ្លែងថា បើប្រៀប ធៀបជាមួយយន្តហោះចម្បាំងជំនាន់ទី៥ ឃើញថា យន្តហោះ F-47 នឹងកើនឡើង រយៈចម្ងាយ ហោះហើរយ៉ាង ខ្លាំង សមត្ថភាពបំបាំងកាយ កាន់តែទំនើប ហើយ នឹង មាននិរន្តរភាព និងអាចគាំទ្របានកាន់តែខ្លាំង។ តម្លៃសរុបនៃគម្រោងទាំងមូលនឹង មានរហូតដល់រាប់រយ ពាន់លានដុល្លារអាមេរិក យន្តហោះមួយមាន តម្លៃ លើសពី ៣០០ លានដុល្លារអាមេរិក ហើយតម្លៃនៃកិច្ចសន្យាអំពី គម្រោង និងការផលិតនឹង លើសពី ២០ ប៊ីលានដុល្លារអាមេរិក៕
ដោយ ៖ សិលា