ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យប្រាសាទព្រះគោនៅឆ្នាំនេះ ប្រារព្វឡើងនៅថ្ងៃ៨រោច ខែផល្គុន រយៈពេល៣យប់៤ថ្ងៃ តាមប្រពៃណីទំនៀមទំលាប់ អ្នកស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ពិធីបុណ្យប្រាសាទព្រះគោ អបអរសាទរមហាសង្ក្រាន្ត ឆ្នាំ ២០២៥ នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរៀបចំឡើងនៅថ្ងៃ៨រោច ដល់ថ្ងៃ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គឺពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ។

ពិធីបុណ្យនេះបានប្រារព្វឡើងក្រោមអធិបតីភាព លោក ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភា លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

នៅក្នុងពិធីបុណ្យនេះផងដែរ រដ្ឋបាលស្រុកថាឡាបរិវ៉ាត់បានបញ្ជូនការលេង្បែងកំសាន្ត ដូចជាកីឡា វាយខែល ទាញព្រ័ត្រ កីឡាបាល់ទាត់ជាដើម ដើម្បីអបអរពិធីបុណ្យនេះ រឺអបអរសាទរសង្រ្កានឆ្នាំថ្មី ដែលជាទំលាប់ អ្នកស្រុកថាឡាបរិវ៉ាត់ នៅក្នុងពិធីបុណ្យព្រះគោតែម្តង។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានថ្លែងថា៖ កម្មវិធីនេះ បានបង្ហាញឱ្យឃើញពីការប្រមូលផ្តុំ ការជួបជុំរបស់ប្រជាជន មហាជន មកកំសានសប្បាយ រីករាយមានស្នាមញញឹម ក្រោមម្លប់នៅសុខសន្តិភាព ក្រោមម្លប់ដ៏ត្រជាក់ត្រជុំរបស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងការដឹកនាំប្រកបងដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ដែលកំពុងតែដឹកនាំនាវា ឆ្ពោះទៅកាន់វឌ្ឍនភាព ឧត្តមភាព និងកិត្យានុភាព។

លោក អភិបាលខេត្តបានមានប្រសាសន៍ថា៖ ការប្រាព្វពិធីនេះ ដែលមានមហាជនយ៉ាងច្រើនកុះករ ដែលបង្ហាញអំពីកម្ពុជា កំពុងរស់ក្រោមម្លប់នៃសន្តិភាព កម្ពុជាកំពុងតែមានការអភិវឌ្ឍន៍ កម្ពុជាកំពុងតែលើកតម្កើងកិត្យានុភាពជាតិរបស់ខ្លួន លើកកម្ពស់ វប្បធម៌ និងប្រពៃណី ទំនៀមទំលាប់។

នេះជាការរៀបចំអភិរក្សឡើងវិញនូវមរតក និងទំនៀនទម្លាប់ ប្រពៃណីរបស់ខ្មែរយើង ព្រោះវាមានតម្លៃសម្រាប់សង្គមជាតិ ចំណែកកូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានមកឃើញនិងបានស្គាល់ ហើយបងប្អូនប្រជាពលរដ្ឋយើងក៏ខិតខំថែរក្សានូវសមិទ្ធផលមរតកដូនតាឱ្យបានស្ថិតនៅគង់វង្ស៕

ដោយ  ៖ សិលា


ចែករំលែក៖